Bill Gates រងការបង្ខំឲ្យចាកចេញពីគណៈកម្មការគ្រប់គ្រងក្រុមហ៊ុន Microsoft ដោយមានទំនាក់ទំនងមិនប្រក្រតីជាមួយបុគ្គលិក

ចែករំលែក៖

តាមប្រភពព័ត៌មានបានឲ្យដឹងថា គណៈកម្មការគ្រប់គ្រងក្រុមហ៊ុន Microsoft កាលពីឆ្នាំ២០២០ បានបើកការស្រាវជ្រាវ ស្តីពីទំនាក់ទំនងខុសប្រក្រតីរវាង មហាសេដ្ឋីប៊ីលហ្គេត និងបុគ្គលិកស្រី។

តាមសារព័ត៌មាន Bloomberg បានដកស្រង់ប្រភពព័ត៌មានជិតស្និទ្ធ ដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា កាលពីឆ្នាំ២០២០គណៈកម្មការគ្រប់គ្រង ក្រុមហ៊ុន Microsoft បានបើកការស្រវជ្រាវលោកប៊ីលហ្គេតដោយចោទប្រកាន់ពីបទ មានទំនាក់ទំនងមានមួយបុគ្គលិកស្រី។សកម្មភាពទាំងនោះ ត្រូវបានក្រុមហ៊ុន Microsoft ចាត់ទុកថាមិនសមស្របហើយបង្ខំឲ្យលោកប៊ីលហ្គេតលាលែងចេញពីតំណែង។
ជាក់ស្តែងកាលពីឆ្នាំ២០១៩ ក្រុមហ៊ុន Microsoft ទទួលបានព័ត៌មានថា លោក ប៊ីលហ្គេតមានសាងស្នេហាជាមួយ បុគ្គលិកស្រី តាំងពីឆ្នាំ២០០០ ។ តាំងពីពេលនោះមកគឺមានទំនាក់ទំនងស្នេហាជាមួយគ្នា ។
នៅឆ្នាំ២០២០ ក្រុមហ៊ុន Microsoft បានចាកចេញពីគណៈកម្មការគ្រប់គ្រង ក្រុមហ៊ុន។ មហាសេដ្ឋីប៊ីលហ្គេតក៏បានប្រកាសថានឹងដកខ្លួនចេញពីគណៈកម្មការវិនិយោគ របស់លោក Warren Buffett និង Berkshire Hathaway។
អ្នកនាំពាក្យលោកប៊ីលហ្គេតបានឲ្យដឹងថា ការសម្រេចចាកចេញពីគណៈកម្មការគ្រប់គ្រង មិនជាប់ពាក់ព័ន្ធនិងរឿងរ៉ាវស្នេហា របស់លោកនោះឡើយ។ ការចាកចេញរបស់លោកប៊ីលហ្គេតគឺដើម្បីទុកពេលវេលាសម្រាប់សកម្មភាពមនុស្សធម៌របស់ខ្លួន ។
សារព័ត៌មាន Wall Street Journal បានផ្សាយថា អតីតភរិយារបស់លោកBill Gates គឺលោកស្រី Melinda French Gates បានចាប់ផ្តើមធ្វើការជាមួយក្រុមមេធាវីស្តីពីការលែងលេះ។ ការដែលលោកប៊ីលហ្គេតមានរឿងអាស្រូវ ក៏ជាមូលហេតុបណ្តាលឲ្យគ្រួសារលោកត្រូវលែងលះគ្នា​ ៕

ដោយ៖ធីរីណា

...


(រូបភាព​៖WSJ)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print