ភ្នំពេញ , នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ភួង សុភី មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ បានប្រជុំជួរត្រួតពិនិត្យកម្លាំង ពង្រឹងការអនុវត្តវិធានការពារ ៣កុំ ៣ការពារ ដេីម្បី បង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ និងធ្វើការចែកអំណោយរបស់ សម្តេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្ត ច័ន្ទបុរីវង្ស ប្រទានដល់ នាយទាហាន នាយទាហានរង ជាសមាជិក មូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ ទាំងអស់ ដោយក្នុងម្នាក់ទទួលបាន ៖
១/ អង្ករ១ការ៉ុង (២៥kg)
២/ ត្រីខកំប៉ុង១យួរ
៣/ មី១កេស
៤/ ទឹកត្រី១យួរ
៥/ ថវិកាចំនួន៥មុឺនរៀល ។
៦/ ទឹកសុទ្ធ១យួរ និងម៉ាស់ចំនួន១ប្រអប់ ដែលជាអំណោយបន្ថែមរបស់ លោកមេបញ្ជាការខណ្ឌផងដែរ៕
...
ដោយ, សិលា