ភ្នំពេញ៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានផ្តល់ឧបករណ៍តេស្តរហ័ស STANDARD Q COVID-19 Ag Test ចំនួន ១០០.០០០ (មួយរយពាន់) គ្រឿង ជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមថែរក្សាសុខភាព និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំក្រសួងសុខាភិបាល និងវិធានការ “៣កុំ ៣ការពារ” របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីចូលរួមទប់ស្កាត់និងបង្ការការរីករាលដាលជំងឺកូវីដ-១៩៕
...
ដោយ, សិលា