អារ៉ាប៊ីសាអូឌីត៖​ ជនបរទេស​ទាំងអស់​ អាចចូល​មកប្រទេស​ខ្លួន​បាន​ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ប្រសិនបើពួកគេចាក់វ៉ាក់សាំងបង្ការ COVID-19 រួចរាល់

ចែករំលែក៖

អន្តរជាតិ​៖ នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១នេះ​ ទីភ្នាក់ងារ​សារព័ត៌មាន CNA​ បានចុះផ្សាយថា​៖​ ប្រទេសអារ៉ាប៊ីសាអូឌីត​ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ​ បានប្រកាសថា ជនបរទេសដែលចូលមកកាន់ប្រទេសរបស់ខ្លួន តាមជើងហោះហើរមកពីប្រទេសជាច្រើន នឹងមិនចាំបាច់ត្រូវធ្វើចត្តាឡីស័កនោះទេ ប្រសិនបើពួកគេមានការបញ្ជាក់ថា បានចាក់វ៉ាក់សាំងបង្ការ COVID-19 គ្រប់ដូសរួចរាល់ហេីយនោះ។

ជាក់ស្ដែង​ចំពោះ​ការអនុវត្តករណីលើកលែងធ្វេីចត្តាឡីស័កខាងលើនេះ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី២០ ខែឧសភា ខាងមុខនេះតទៅ ដោយជនបរទេសមកពីបណ្តាប្រទេស ដែលមិនស្ថិតនៅក្នុងបម្រាម អាចចូលមកកាន់អារ៉ាប៊ីសាអូឌីតបានតាមផ្លូវអាកាស ដោយមិនចាំបាច់តម្រូវឲ្យធ្វើចត្តាឡីស័កឡើយ ប្រសិនបើពួកគេមានការបញ្ជាក់ជាផ្លូវការថា បានចាក់វ៉ាក់សាំងបង្ការ COVID-19 រួចរាល់។

ដោយឡែកអ្នកធ្វើដំណើរមកពីប្រទេសចំនួន ២០ ក្នុងនោះរួមមានទាំង សហរដ្ឋអាមេរិក ឥណ្ឌា ចក្រភពអង់គ្លេស អាល្លឺម៉ង់ បារាំង និងអេមីរ៉ាត់អារ៉ាប់រួមផងដែរ នឹងត្រូវបន្តហាមមិនឲ្យចូលមកក្នុង រាជាណាចក្រអារ៉ាប់មួយនេះដដែល ដោយស្ថិតនៅក្នុងការបន្តអនុវត្តវិធានការ ទប់ស្កាត់ការឆ្លងរាតត្បាត COVID-19។

គួរជម្រាបដែរថា​ ចំពោះ​អ្នកធ្វើដំណើរ ចូលមកកាន់អារ៉ាប៊ីសាអូឌីត នាពេលកន្លងមកនេះ​ នឹងត្រូវកំណត់ឲ្យធ្វើចត្តាឡីស័ករយៈពេលចាប់ពី ៧ថ្ងៃ ដល់ ១៤ថ្ងៃ អាស្រ័យទៅលើប្រទេស ដែលពួកគេបានធ្វើដំណើរមក។

គួរបញ្ជាក់ថា​ ស្ថិតនៅក្រោមច្បាប់ថ្មី​ ដែលនឹងចាប់អនុវត្តពីថ្ងៃទី២០ ខែឧសភា ខាងមុខនេះ​ សម្រាប់​មនុស្សគ្រប់គ្នាដែលមានអាយុលើសពី ៨ឆ្នាំឡើងទៅ ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំង ក៏នឹងតម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល ៧ថ្ងៃដដែល​ ទៅតាមលទ្ធភាពរបស់ពួកគេ ហើយត្រូវធ្វើតេស្តរក COVID-19 ជាលើកចុងក្រោយនៅថ្ងៃទី ៦ នៃការធ្វើចត្តាឡីស័ក៕ដោយ​៖ស​ តារា​

...

រូបថត​៖ឯកសារ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print