Zidane នឹងចាកចេញពី Real Madrid នៅចុងបញ្ចប់រដូវកាលនេះ

ចែករំលែក៖

លោក Zinedine Zidane បានប្រាប់កីឡាកររបស់គាត់ថា គាត់នឹងមិននៅជាមួយក្លិបបន្តទៀតទេមុនពេលពួកគេប៉ះជាមួយ Sevilla កាលពីសប្តាហ៍មុន។ លោក Zinedine Zidane បានប្រាប់ក្រុម Real Madrid របស់គាត់ថា គាត់នឹងដើរចេញពីក្លិបនៅចុងបញ្ចប់នៃរដូវកាល២០២០-២០២១ នេះ។

សារព័ត៌មាន Goal បានផ្សាយថា គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានបង្ហើបពីការសម្រេចចិត្តរបស់គាត់នៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់មុនពេលប្រកួតស្មើ ២-២ កាលពីថ្ងៃអាទិត្យនៅទឹកដី Sevilla នៅ La Liga  នេះជាលើកទី២ ហើយដែលលោកបានលាឈប់ពីមុខតំណែងដោយលោកធ្លាប់លាឈប់ពីតំណែងគ្រូបង្វឹកនេះបន្ទាប់ពីទទួលបានជ័យជម្នះជាលើកទី៣ជាប់ៗគ្នារបស់ក្រុម Madrid ក្នុងឆ្នាំ ២០១៨ ។

Real Madrid បានប្រកួតជាមួយក្រុម Bilbao កាលពីថ្ងៃអាទិត្យនៅ La Liga ហើយបន្ទាប់មកបញ្ចប់រដូវកាលរបស់ពួកគេនៅផ្ទះជាមួយ Villarreal នៅថ្ងៃទី២៣ ខែឧសភា។ នោះគឺជាការប្រកួត២លើកចុងក្រោយរបស់លោក Zidane ដែលទទួលបន្ទុកដឹកនាំក្រុម Real Madrid ។

កន្លងមកសារព័ត៌មាន Goal បានរាយការណ៍ថា កីឡាករក្រុម Real Madrid ជឿជាក់ថា រូបគាត់នឹងមិនបន្តនៅរដូវកាលថ្មីទៀតឡើយបន្ទាប់ពីការប្រកួតជម្រុះ Champions League របស់ Real Madrid ក្រោមថ្វីជើងរបស់ក្រុមតោខៀវ Chelsea នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ភាពអស់កម្លាំងខាងផ្លូវកាយ និងផ្លូវចិត្តរបស់គ្រូបង្វឹករូបនេះត្រូវបានគេលើកឡើងថា ជាហេតុផលដែលអាចធ្វើឱ្យគាត់ចុះចេញពីតំណែងបន្ទាប់ពីគាត់ត្រូវស្ថិតក្នុងកាលៈទេសៈបន្ទាន់ឆ្ពោះទៅចុងបញ្ចប់នៃរដូវកាល 2018-2019 នៅពេលដែលទាំងលោក Julen Lopetegui និងលោក Santiago Solari មិនបានដឹកនាំទទួលលទ្ធផលល្អ

យ៉ាងណាក៏ដោយការកំណត់ពេលវេលារបស់លោក Zidane ក៏អាចធ្វើឱ្យមានពាក្យចចាមអារ៉ាមភ្ជាប់ ទៅនឹងការវិលត្រឡប់ទៅកាន់ Juventus ផងដែរ។ ក្នុងនាមជាកីឡាករដែលពេញចិត្តនៅក្លិប Juventus ក្នុងនាមជាកីឡាករម្នាក់ Zidane នឹងក្លាយជាបេក្ខជនរបស់ក្លិបប្រសិនបើពួកគេចែកផ្លូវជាមួយលោក Andrea Pirlo ទោះបីជាមានការងឿងឆ្ងល់ថា តើគាត់នឹងត្រៀមវិលត្រឡប់មកធ្វើជាគ្រូបង្វឹកវិញយ៉ាងឆាប់រហ័សបន្ទាប់ពីចាកចេញពីរដ្ឋធានីអេស្ប៉ាញឬយ៉ាងណា? ៕ដោយ៖ ភារៈ

...

  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print