មិនដណ្តើមបានមកុដមែន ប៉ុន្តែអ្នកគាំទ្រចាត់ទុក រ៉េត សារីតា គឺជាបេក្ខនារីឆ្នើមក្នុងបេះដូងពួគគេ

ចែករំលែក៖

ភ្នំពេញ៖ មុននេះកម្មវិធីប្រកួតកញ្ញាឯកចក្រវាឡ២០២០ បានបញ្ចប់ហើយដោយម្ចាស់ម្កុដបានទៅលើកញ្ញា Andrea Meza មកពី ម៉ិចស៊ិកូនោះ។ សម្រាប់បេក្ខនារីពីកម្ពុជា កញ្ញា រ៉េត សារីតា ត្រូវបានក្រុមអ្នកគាំទ្រវិស័យកញ្ញាឯកនៅកម្ពុជានៅតែចាត់ទុកថានាងគឺជាបេក្ខភាពដ៏លេចធ្លោរមិនធ្លាប់មាន ពីកម្ពុជា និងបានចារឈ្មោះនាងក្នុងដួងចិត្តរបស់ពួកគេបើទោះបីជានាងមិនទទួលបានជ័យលាភីណាមួយពីកម្មវិធីប្រកួតសម្រស់ដ៏សម្បើមមួយនេះក៏ដោយ។
អ្នកគាំទ្រនាងជាច្រើនបានលើកឡើងបែបនេះក្រោយពីការសម្លឹងមើលឃើញថា អស់រយៈពេលជាច្រើនខែមកហើយដែលកញ្ញាឯកចក្រវាលកម្ពុជា២០២០ កញ្ញា រ៉េត សារីរតា បានលះបង់កម្លាំងកាយចិត្តលើសកម្មភាពផ្សេងៗដើម្បីពង្រឹងសមត្ថភាព បទពិសោធន៍ចំណេះដឹង និងបង្ហាញរូបភាពល្អៗទៅកាន់ពិភពលោក ។ រ៉េត សារីតា បានបង្ហាញពីភាពរឹងមាំ និងធ្វើឲ្យអ្នកគាំទ្រពេញចិត្តខ្លាំងពិសេសចាប់តាំងពីនាងបានឈានចូលដល់ទឹកដីនៃប្រទេរសមហាអំណាច ដើម្បីតំណាងឲ្យកម្ពុជាចូលរួមកម្មវិធីកញ្ញាឯកចក្រវាឡដ៏ធំសម្បើមមួយនេះ។ នាងធ្វើឲ្យប្រជាជនខ្មែរជាច្រើនសើសលប់ពេញចិត្ត នឹងការបង្ហាញទាំងសមត្ថភាព ភាពស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសដទៃ ដោយបានទាំងនាំយនូវសិល្បៈវប្បធម៌ជាតិ សំឡេងរបស់នារីកម្ពុជាឡើងទៅលើឆាកប្រកួសម្រស់នេះ។ អ្នកគាំទ្របានលើកឡើងថា នាងបានប្រឹងប្រែងអស់ពីលទ្ធភាពរួចជាស្រេច ហើយបើទើបីជាមិនទទួលបានចំណាត់ថ្នាក់ណាមួយនាងគឺជាកញ្ញាឯកកំពូលសម្រស់ក្នុងចិត្តរបស់ពួកគេរួចជាស្រេច ហើយនាងនឹងក្លាយជាគំរូមួយសម្រាប់បេក្ខភាពជំនាន់ក្រោយបានព្រោះតែនាងគឺជាបេក្ខភាពដ៏មានសក្កដានុពល។
យោងតាមអ្នកផលិតកម្មវិធីកញ្ញាឯកចក្រវាឡកម្ពុជាបានលើកឡើងថា រ៉េត សារីតា នឹងបន្តស្នាក់នៅសហរដ្ឋអាមេរិករហូតដល់ចុងខែឧសភានេះដើម្បីចូលរួមកម្មវិធីជាច្រើនដែលត្រូវបានសមាគមន៍ខ្មែរនៅសហរដ្ឋអាមេរិកធ្វើឡើង ហើយសម្រាប់លទ្ធផលបែបណាគឺអាចទទួលយកបានព្រោះនាងបានប្រឹងប្រែងអស់ពីលទ្ធភាពហើយដើម្បីមុខមាត់ជាតិ។
នាងនៅតែជាកញ្ញាឯកស្ថិតក្នុងបេះដូងអ្នកគាំទ្រ និងប្រជាជនខ្មែរគ្រប់រូប។ នាងបានធ្វើឲ្យវិស័យកញ្ញាឯកដ៏ក្មេងខ្ចីរបស់កម្ពុជាទទួលបានការគាំទ្រ រីកចម្រើន ស្មើមុខមាត់ នាំមកនូវមោទកសម្រាប់កម្ពុជារាប់ចាប់តាំងពីការបង្ហាញវត្តមានក្នុងកម្មវិធីនានាទាំងមុន អំឡុងពេល និងបញ្ចប់ការប្រកួត។ នាងមិនបានធ្វើឲ្យអ្នកគាំទ្រអស់ក្តីសង្ឃឹមឡើយ បើទោះបីជាមិនទទួលបានតំណែងណាមួយពីកម្មវិធីប្រកួតក្តី។ក៏មានអ្នកគាំទ្រខ្លះបង្ហាញអារម្មណ៍ក្នុងការស្វាគមន៍ដំណើរមកដល់របស់នាងមកមាតុប្រទេសវិញផងដែរ៕


ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print