ជិះម៉ូតូខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តពីក្រោយបណ្ដាលឲ្យរងរបួសស្រាល

ចែករំលែក៖

ភ្នំពេញ ៖ នារីម្នាក់ជិះម៉ូតូខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តហាយឡេនឌ័រ ពីក្រោយបណ្ដាលឲ្យដួលរងរបួសស្រាល។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្ករការភ្ញាក់ផ្អើលនៅវេលាម៉ោង៧និង៥៥នាទី ព្រឹកថ្ងៃទី១៨ ខែឧសភាឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តហាយឡែនឌ័រពណ៌សមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2AE 3833បើកបរដោយស្ត្រីម្នាក់ដែលធ្វើដំណើរចុះពីលើស្ពានអាកាសផ្សារដីហុយក្នុងទិសដៅពីកើតទៅលិចលុះមកដល់ត្រង់ចំណុចកើតហេតុបានបន្ថយល្បឿនបត់ស្ដាំដើម្បីចូលការ៉ាសសាំង ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកzoomer xពណ៍ខ្មៅ លាយស ពាក់ស្លាកលេខភ្នំពេញ 1GA 6279បើកបរដោយនារីម្នាក់ ក្នុងទិសដៅស្របគ្នាមកពីក្រោយជ្រុលទៅបុកនឹងរថយន្តបណ្ដាលឲ្យដួលរងរបួសស្រាល ចំណែករថយន្តនិងម៉ូតូរងការខូចខាតបន្តិចបន្តួច តែភាគីទាំងសងខាងបានប្រកែកគ្នាយកត្រូវរៀងៗខ្លួន។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរខណ្ឌសែនសុខ ចុះមកដល់ទីតាំងកើតហេតុនិងធ្វើការសម្របសម្រួលដោយភាគីទាំងសងខាងបានយល់ព្រមយកម៉ូតូ និងរថយន្តទៅជួសជុលរៀងៗខ្លួនដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

...

ដោយ៖ និន សុភ័ស្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print