កិច្ចប្រជុំពិភាក្សាជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងមហាផ្ទៃ ដើម្បីប្រមូលធាតុចូលលើសេចក្ដីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថល ឆ្នាំ២០២១-២០៣០

ចែករំលែក៖

ភ្នំពេញ, បើយោងតាមអង្គភាព នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃបានអោយដឹងថា,នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សាជាមួយក្រុមការងារ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីពិភាក្សា និងប្រមូលធាតុចូលលើសេចក្ដីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២១-២០៣០ ដែលដឹកនាំដោយសហប្រធានពីររូបគឺ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង លោក ជុន វ៉ាត់ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារពាក់ព័ន្ធ ក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីជំនាញមួយចំនួនទៀតផងដែរ។

សូមជម្រាបថា កិច្ចប្រជុំសេចក្ដីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២១-២០៣០ ក្នុងគោលបំណង លើកកម្ពស់គុណភាពជីវិត និងទំនុកចិត្តប្រជាពលរដ្ឋតាមរយៈការបម្រើសេវាសាធារណៈកាន់តែប្រសើរ ដោយបានដាក់ចេញនូវវិធានការគោលនយោបាយអាទិភាពក្រោមក្របខណ្ឌយុទ្ធសាស្ដ្រ ចំនួន៥ រួមមាន ៖ ទី១-បទដ្ឋានគតិយុត្តរដ្ឋាភិបាលឌីជីថល ទី២-ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ទី៣-សេវារដ្ឋាភិបាលឌីជីថល ទី៤-ការកសាងសមត្ថភាព ការស្រាវជ្រាវ និងនវានុវត្តន៍ឌីជីថល និងទី៥-ភាពជាដៃគួររវាងរដ្ឋ និងឯកជន។

ជាមួយគ្នានេះដែរ ចក្ខុវិស័យនេះនឹងប្រែក្លាយព្រះរាជាណាចក្រកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ ឆ្នាំ២០៥០ រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភាព បានដាក់ចេញយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៤ ដោយសង្កត់ធ្ងន់ទៅលើការធ្វើ «ពិពិធកម្មសេដ្ឋកិច្ច» ដែលជាយុទ្ធសាស្ដ្រស្នូល។ ការធ្វើពិពិធកម្មសេដ្ឋកិច្ចទទួលបានជោគជ័យ ត្រូវដើរស្របទៅនឹង «និន្នាការពិភពលោក» ដើម្បីទួលបាន «ការចូលរួមវិនិយោគពីវិស័យឯកជន» ទាំងក្នុង និងក្រៅប្រទេស។

គួរបញ្ជាក់ថា នាពេលបច្ចុប្បន្ន ការវិវត្តនៃរដ្ឋាភិបាលឌីជីថលកម្ពុជា ស្ថិតនៅក្នុងដំណាក់កាលដំបូងនៅឡើយ ដោយហេតុថា ឌីជីថលលូបនីយកម្មតាមក្រសួង-ស្ថាប័ន មិនមានការប្រមូលផ្ដុំ ភាគច្រើនផ្ដោតសំខាន់លើការអភិវឌ្ឍកម្មវិធីសម្រាប់សម្រួលដល់ការងារ ដោយគ្មានយុទ្ធសាស្ដ្រសម្រាប់ការផ្លាស់ប្ដូរទៅឌីជីថលរយៈពេលវែង និងការគិតគូរជាសំខាន់ពីប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ដែលអាចកើតចេញពីទិន្នន័យប្រមូលផ្ដុំបាន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print