ខេត្តរតនគិរី៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ ក្រុមការងាររៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណ: សោភ័ណភាព អនាម័យ និងបរិស្ថានក្រុងបានលុង ដឹកនាំដោយលោក អ៊ុក សំអុល អភិបាល នៃគណ:អភិបាលក្រុងបានលុង និងជាប្រធានក្រុមការងារ បានចំណាយពេលពេញមួយថ្ងៃចុះផ្សព្វផ្សាយ ណែនាំបងប្អូនអាជីវករដែលប្រកបរបរទទួលទានលើចំណីផ្លូវសាធារណ:ទាំងពេលថ្ងៃ និងពេលយប់ឱ្យបញ្ឈប់សកម្មភាពរបស់ខ្លួន ព្រមទាំងបានចែកលិខិតអញ្ជើញដល់អាជីវករទាំងនោះដើម្បីចូលរួមប្រជុំណែនាំនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង៨:៣០ នាទីព្រឹក នៅសាលប្រជុំសាលាក្រុងបានលុង ខសណ្តាប់ធ្នាប់ ៕ សុខ ខេមរា
...