ភ្លើងឆេះព្រៃលិចទឹកជាប់បឹងទន្លេសាប ផ្អើលអាជ្ញាធរក្រុងសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប÷ លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប​បានឱ្យដឹងនៅរសៀលថ្ងៃទី១៨  ខែឧសភា​ឆ្នាំ២០២១​នេះថា ព្រៃលិចទឹក​ជាប់បឹងទន្លេសាប ស្ថិតនៅសង្កាត់សៀមរាប ក្រុង​សៀមរាប ខេត្ត​សៀមរាប​ ត្រូវបានភ្លើងឆេះជាបន្តបន្ទាប់អស់រយៈពេលប្រមាណ០៥ថ្ងៃហើយ ដោយ​អាជ្ញាធរ​បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ និងគ្រឿងចក្រជាច្រើនគ្រឿង ដើម្បី​ពន្លត់ភ្លើង​ឆេះព្រៃ​លិចទឹកនេះ។

លោកអភិបាលក្រុងបាន​ឱ្យដឹងទៀតថា ដោយសារតែស្ថានភាពព្រៃលិចទឹកនេះ​មាន​ឈើរាមងាប់ច្រើន មានខ្យល់បកខ្លាំង អាកាសធាតុក្តៅផងនោះ ធ្វើឱ្យភ្លើងឆេះលឿន រាល​ដាល​ពី​កន្លែងមួយទៅកន្លែងមួយទៀត និងពិបាកពន្លត់។ ប៉ុន្តែទោះជាយ៉ាងនេះក្តីអាជ្ញាធរ​នៅតែបន្តខិតខំពន្លត់ភ្លើងនេះ ហើយគិតត្រឹមម៉ោង៣រសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ ភ្លើងឆេះព្រៃអស់ជាច្រើនហិកតា ដោយអាជ្ញាធរអាចគ្រប់គ្រងស្ថានការ​បាន៧០​ភាគរយហើយ។

លោកអភិបាលក្រុងបានបញ្ជក់ថា ភ្លើងឆេះព្រៃនេះ មិនរាលដាលដល់ផ្ទះប្រជាពលរដ្ឋ​នោះទេ ដោយសារតែតំបន់ព្រៃលិចទឹកដែលឆេះនេះ គឺមានវាលស្រែ និងផ្លូវក្រវ៉ាត់ការពារ។​ចំពោះមូលហេតុនៃការបង្កឱ្យមានភ្លើងឆេះព្រៃលិចទឹកនេះ គឺអាជ្ញាធរមិនទាន់បានបង្ហាញ​នៅឡើយនោះទេ៕

...

ដោយ៖  សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print