សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរ លោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដែលយានអាវកាស ស៊ូរ៉ុង បានចុះចតដោយជោគជ័យនៅភពព្រះអង្គារ

ចែករំលែក៖

ភ្នំពេញ, លោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ប៉េកាំង ! តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងនូវអំណរសាទរយ៉ាងស្មោះស្ម័គ្រ ជូនចំពោះ លោក រដ្ឋាភិបាល និងប្រជាជនចិន ក្នុងឱកាសដែលយានអាវកាស «ស៊ូរ៉ុង» បានចុះចតដោយជោគជ័យលើភពព្រះ អង្គារ ក្នុងបេសកកម្ម “ធានវិន-១» កាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២១។ នេះគឺជាសមិទ្ធផលដ៏ធំធេងមួយ ទៀត ដែលឆ្លុះបញ្ចាំងពីការរីកចម្រើនជាបន្តបន្ទាប់ក្នុងកម្មវិធីអាវកាស និងការរុករកក្នុងលំហអាកាសរបស់ចិន។

ខ្ញុំជឿជាក់យ៉ាងមុតមាំថា សមិទ្ធផលដ៏ធំធេងនេះនឹងចូលរួមចំណែកដ៏ធំធេងដល់ការស្រាវជ្រាវវិទ្យាសាស្ត្រ នៃ បេសកកម្មក្នុងលំហអាកាសរបស់ចិន ដែលនឹងផ្តល់ប្រយោជន៍ដល់ការអភិវឌ្ឍ និងការរុករកវិទ្យាសាស្ត្ររបស់ មនុស្សជាតិទាំងមូល។
សូម លោក ទទួលនូវការរាប់អានដ៏ស្មោះស្ម័គ្រពីខ្ញុំ និងសូមជូនពរ លោក មានសុខភាពល្អ សុភមង្គល និង បន្តទទួលបានជោគជ័យក្នុងការដឹកនាំប្រទេសអោយបាន កាន់តែរុងរឿងថែមទៀត៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print