អុីស្រាអែលបើកការវាយប្រហារ តាមដែនអាកាសដល់ទៅ៦០លើកទៅលើទីតាំងក្រុមហាម៉ាស់នៅហ្គាហ្សា

ចែករំលែក៖

កម្លាំងទាហានអាកាសអុីស្រាអែល (IFA)បានបើកការវាយប្រហារតាមដែនអាកាសទៅលើទីតាំងក្រុមហាម៉ាស់នៅហ្គាហ្សា កាលពីយប់ថ្ងៃទី ១៨ ខែឧសភា ក្រោយប្រធានាធិបតីបៃឌិន គាំទ្របទឈប់បាញ់នៅហ្គាហ្សា។ ក្រោយរងការវាយប្រហារពីទាហានអាកាសអុីស្រាអែល ក្រុមហាម៉ាស់បានបាញ់រ៉ុក្កែត ទៅលើទីតាំងយោធាអុីស្រាអែល៦កន្លែង ។
សារព័ត៌មាន Al Jazeera បានផ្សាយថា កាលពីយប់ថ្ងៃទី ១៨ ខែឧសភាកម្លាំងទាហានអុីស្រាអែលបានបើកការវាយប្រហារ ៦០លើកទៅលើទីតាំងក្រុមហាម៉ាស់នៅទីក្រុង Khan Younis និង Rafah នៅភាគខាងត្បូងតំបន់ហ្គាហ្សា ។
តាមការលើកឡើងរបស់ក្រសួងសុខាភិបាលហ្គាហ្សាបានឱ្យដឹងថា មានស្ត្រីប៉ាឡេស្ទីនម្នាក់ស្លាប់ និងមនុស្ស៨នាក់ផ្សេងទៀតរងរបួស នៅក្នុងការវាយប្រហារតាមដែនអាកាសពីអុីស្រាអែល។ សរុបអ្នកស្លាប់នៅប៉ាឡេស្ទីនកើនឡើងដល់ ២១៨នាក់។

ចំណែកភាគីអុីស្រាអែល បានប្រកាសថា មានមនុស្ស១២នាក់ស្លាប់ ក្នុងនោះមានកុមារ២នាក់ និងមនុស្ស ៣០០នាក់រងរបួស។
ឆ្លើយតបទៅនឹងការវាយប្រហារខាងលើរបស់អុីស្រាអែល កម្លាំងទាហានប៉ាឡេស្ទីនបានបាញ់រ៉ុក្កែត ទៅលើទីតាំងដែនអាកាសរបស់អុីស្រាអែល ស្ថិតនៅភាគខាងត្បូង និងភាគកណ្តាលប្រទេសនេះ។
ក្រុមហាម៉ាស់បានប្រកាសថា «ទីតាំងយោធាដែលក្រុម Al Qassamវាយប្រហារ គឺទីតាំង Hatzor, Hatzerim, Nevatim, Tel Nof, Palmachim, និងRamon” ។

សហគមន៍អន្តរជាតិបានថ្កោលទោសយ៉ាងខ្លាំង ដល់សកម្មភាពវាយប្រហារខាងលើ ដោយបានអំពាវនាវដល់ភាគីទាំងសងខាងរក្សាការអត់ធ្មត់៕ដោយ៖ ធីរីណា

រូបភាព៖Al Jazeera

រូបភាព៖Timesofisrael

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print