អភិបាលខណ្ឌច្បារអំពៅលោកចេង មុនីរ៉ា ប្រាប់ប្រជាពលរដ្ឋថា កុំជឿតាមការឃោសនារបស់ជនអគតិ

ចែករំលែក៖

ភ្នំពេញ៖ សូមបងប្អូនប្រជាពលរដ្ឋកុំជឿតាមការឃោសនារបស់បុគ្គលអគតិកន្លងមកមានលើកឡើងមួយចំនួនថា ការបិទខ្ទប់រាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ជាពិសេសក្រុងតាខ្មៅ នៃខេត្តកណ្តាល អ្នកខ្លះគេថាជាការដកសិទ្ធិ អ្នកខ្លះទៀតគេថាជាការដាក់ទណ្ឌ កម្មពួកគេ…ការលើកឡើងបែបនេះគឺជានយោបាយមនោគមន៍វិជ្ជា បំភ័ន្តការ ពិត បំភ្លៃការពិត ….ការបិទខ្ទប់នេះមិនមែនដូចគេថាទេ មិនមែនជាការដកសិទ្ធ មិនមែនជាការដាក់ទណ្ឌកម្ម ប៉ុន្តែជាការការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋ ។
ខាងលើនេះជាការលើកឡើងរបស់លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅនៅគ្រាដែលលោកអភិបាលខណ្ឌជួបសំណេះសំណាលជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងកងរាជអាវុធហត្ថខណ្ឌ កម្លាំងនគរបាលខណ្ឌ និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ នៅសាលាខណ្ឌច្បារអំពៅ ។
ក្នុងពិធីនេះដែរលោកអភិបាលខណ្ឌ បានបន្តថា ការបិទខ្ទប់នេះជាការការពារ បង្ការ ទប់ស្កាត់ ជំងឺកូវីដ-១៩ កុំអោយរីក រាលដាល ជាការកាត់ផ្តាច់ប្រភពនៃជំងឺឆ្លងគ្រប់ប្រភេទ ប្រសិនបើតំបន់នោះផ្ទុះហើយយើងមិនបិទខ្ទប់ទេ អ្នកដែលនៅតំបន់នោះនឹងដើរប្រសេចប្រសាចទៅតំបន់ផ្សេងទៀត តើវាឆ្លងប៉ន្មាននាក់ទៀតទៅ..? ឥញ្ចឹងការបិទខ្ទប់នេះគឺជារការពារនូវអាយុជីវិត ជាការកាត់ផ្តាច់ប្រភពនៃជំងឺឆ្លង បើអ្នកណាមានវិជ្ជមានកូវីដ-១៩ ត្រូវយកទៅព្យាបាល អ្នកដែលជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានត្រូវយកសំណាកនិងដាក់អោយធ្វើចក្តាឡី ស័ក ។
លោកអភិបាលបានបន្តទៀតថា ធ្វើបែបនេះ គឺជាការកាត់ផ្តាច់ប្រភពនៃជំងឺឆ្លង ជាពិសេសគឺជាការការពារអាយុជីវិតបងប្អូបប្រជាពលរដ្ឋរបស់យើង… គឺសមហេតុសមផលហើយវាជាតថភាពពិតនៅក្នុងពេលបច្ចុប្បន្ននេះ ដែលរាជ រដ្ឋាភិបាលបានអនុវត្តវិធានការបិទខ្ទប់ទាន់ពេលវេលាហើយការពារបានអាយុជីវិតប្រជាពលរដ្ឋរបស់យើង… ដូច្នេះយើងត្រូវដឹងទាំងអស់គ្នា…មិនត្រឹមតែប៉ុណ្ណឹងទេ បិទខ្ទប់ហើយ ការពារអាយុជីវិតបងប្អូនហើយ កាត់ផ្តាច់ប្រភពនៃជំងឺឆ្លងហើយ រាជរដ្ឋាភិបាលបានត្រៀមសម្ភារៈជាគ្រឿង ឧបភោគ បរិភោគ ទុកចែកជូនបងប្អូននៅក្នុងតំបន់បិទខ្ទប់ បងប្អូនដែលមានជីវភាពខ្វះខាត នេះជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋរបស់យើង ។
ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌក៍បានចែកអំណោយដល់កងទាំង៣ប្រភេទ ម្នាក់ៗ ទទួលបានអង្ករ២៥ គីឡូក្រាម មី១កេស និងឃីត១កញ្ចប់ ព្រម ទាំងថ្លែងអំណរគុណដល់កងកម្លាំងទាំងអស់ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការ បង្ការ ទប់ស្កាត់ ប្រយុទ្ធ ប្រឆាំងជំងឺកូវីដ-១៩ ជាពិសេសកម្លាំងកងរាជអាវុហត្ថលើផ្ទៃប្រទេស ដែលបានប្រចាំការការពារតំបន់ក្រហម នៅចំនុចខាងជើងស្ពានព្រះមុនីវង្សចាស់ តំបន់យឿត្រី និង តំបន់លឿងទុំ មួយចំនួនទៀត ។
ក្នុងថ្ងៃនេះដែរលោកអភិបាលខណ្ឌក៍បានជួបសំណេះសំណាលជាមួយមន្ត្រីសាលាខណ្ឌគ្រប់ការិយាល័យ ព្រមទាំងបានឧបត្ថម្ភអង្ករ២៥គីឡូក្រាម មី១កេស និងឃីត១កញ្ចប់

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print