ប្រទេសអារ៉ាប់រួម កាលពីថ្ងៃទី១៨ ខែឧសភា បានប្រកាសថានឹងចាក់វ៉ាក់សាំងម្ជុលទី៣ នូវវ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់ក្រុមហ៊ុន Sinopharm របស់ចិនជូនដល់ពលរដ្ឋរបស់ខ្លួន។
គោលដៅនៃការចាក់វ៉ាក់សាំងម្ជុលទី៣ គឺដើម្បីបង្កើនប្រសិទ្ធភាពនៃវ៉ាក់សាំងរបស់ចិន។
សារព័ត៌មាន AP បានផ្សាយថា ពលរដ្ឋអារ៉ាប់រួមមួយចំនួនបានសម្រេចចាក់វ៉ាក់សំាងស៊ីណូហ្វាមដូសទីបី ដើម្បីបង្កើតអង់ទីគ័រឱ្យគ្រប់គ្រាន់អាចទប់ស្កាត់ការឆ្លងកូវីដ -១៩បាន ។
កាលពីខែមេសា អគ្គនាយកមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លង លោក Gao Fu បានឱ្យដឹងថា ក្រុមជំនាញកំពុងតែពិនិត្យក្នុងការបង្កើនប្រសិទ្ធភាពវ៉ាក់សាំង ។ នៅក្នុងសេចក្តីប្រកាសស្តីពីប្រសិទ្ធភាពរបស់វ៉ាក់សាំង ស៊ីណូហ្វាម អារ៉ាប់រួមបានប្រកាសថា វ៉ាក់សាំងនេះមានប្រសិទ្ធភាព៨៦ភាគរយ ។
វ៉ាក់សាំង ស៊ីណូហ្វាម គឺជាវ៉ាក់សាំងដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងកូវីដ-១៩នៅប្រទេសអារ៉ាប់រួម។ ប្រទេសនេះបានបង្កើនការចាក់វ៉ាក់សាំងជូនពលរដ្ឋ ដើម្បីបើកដំណើរការសេដ្ឋកិច្ចឡើងវិញ។ កូវីដ-១៩ បានជះឥទ្ធិពលយ៉ាងខ្លាំង ដល់វិស័យទេសចរណ៍ ដែលដើរតួនាទីសំខាន់បំផុតក្នុងប្រទេស អារ៉ាប់រួម។
វ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់អង្គការសុខភាពពិភពលោក WHO បានអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងស៊ីណូហ្វាម នៅដើមខែឧសភា ដើម្បីផ្តល់ឱកាសឲ្យវ៉ាក់សាំងនេះចូលរួមក្នុងកម្មវិធីវ៉ាក់សាំង COVAX របស់អង្គការសុខភាពពិភពលោក។ មកទល់ពេលនេះ មានប្រទេសជាច្រើនជុំវិញពិភពលោកបានអនុម័តប្រើប្រាស់វ៉ាក់សាំងរបស់ចិន ក្នុងនោះមានប្រទេសហុងគ្រី ប៉ាគីស្ថាន សឺបៀ ជាដើម៕
រូបភាព៖ TTXVN