អាជ្ញាធរខណ្ឌសែនសុខសំណូមពរប្រជាពលរដ្ឋបន្តអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ ដោយសារតែស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ កំពុងមានការវាយលុកនៅក្នុងប្រទេសកម្ពុជាយើងនៅឡើយនោះ រាជរដ្ឋាភិបាលក៏ដូចជា ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាតែងតែចេញសេចក្តីប្រកាស និង វិធានការនានាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺដ៏សាហាវមួយនេះ ។

ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនូវការរីករាលដាលជំងឺកូវីដ-១៩ អាជ្ញាធរខណ្ឌសែនសុខបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បន្តអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យបានខ្ជាប់ខ្ជួនបំផុតក្នុងការកាត់ផ្តាច់មេរោគដ៏ចង្រៃមួយនេះឱ្យផុតរលត់ទៅ ។
អាជ្ញាធរខណ្ឌសែនសុខនៅក្នុងពិធីចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋទីទ័លក្រ ជនចាស់ជរា ទុរគតជន ជនពិការប្រមាណ៥០០គ្រួសាររស់នៅក្នុងមូលដ្ឋាន កាលពីម្សិលមិញនេះ បានលើកឡើងថា ជំងឺកូវីដ-១៩ គឺជាជំងឺ លាក់ខ្លួន និងគ្មានរូបរាងពិតប្រាកដនោះទេ ប៉ុន្តែជំងឺមួយនេះកំពុងមានការវាយលុកនៅលើសាកលលោក និង
នៅក្នុងកម្ពុជាយើងផងដែរដែលបណ្តាលឱ្យមានអ្នកស្លាប់ និងឆ្លងជាបន្តបន្ទាប់ ។ ដូច្នេះដើម្បីចូលរួមប្រយុទ្ធប្រឆាំងនូវការរីករាលដាលជំងឺកូវីដ-១៩ អាជ្ញាធរខណ្ឌសែនសុខសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជាឱ្យបានខ្ជាប់ខ្ជួន ក្នុងការកាត់ផ្តាច់ជំងឺមួយនេះឱ្យបានជោគជ័យ ។

អាជ្ញាធរខណ្ឌសែនសុខលើកឡើងទៀតថា ក្រៅពីវិធានការទាំងអស់នេះ ការចាក់វ៉ាក់សាំងកូវីដ-១៩ គឺជាឧបករណ៍ដ៏សំខាន់មួយដែរនៅក្នុងការរួមចំណែក បង្ការភាពធ្ងន់ធ្ងរពីការវ៉ៃលុកនៃជំងឺដ៏កាចសាហាវមួយនេះ ។
ទន្ទឹមនិឹងនេះ រដ្ឋបាលខណ្ឌសែនសុខ សូមធ្វើការអំពាវនាវផងដែរ ទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមទៅទទួលការចាក់វ៉ាក់សាំងដើម្បីបង្ការ ការពារ ទប់ស្កាត់ជំងឺកូវីដ-១៩ឱ្យបានគ្រប់ៗគ្នា ។

សូមជម្រាបជូនថា អំណោយមនុស្សធម៌ដែលអាជ្ញាធរខណ្ឌសែនសុខ ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋទីទ័លក្រ ជនចាស់ជរា ទុរគតជន ពិការជនប្រមាណ ៥០០គ្រួសារនោះ គឺជាអំណោយដែលទទួលបានពីប្រទេសដាណឺម៉ាកតាមរយៈអង្កការ API និងអង្គការ DCA ។ ក្នុងនោះ សង្កាត់ទឹកថ្លា ១៥០គ្រួសារ សង្កាត់គោកឃ្លាង ២០០គ្រួសារ និង សង្កាត់ឃ្មួញ ១៥០គ្រួសារ ៕

...

ដោយ៖ ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print