អាជ្ញាធរ​មីន៖​ ស្ត្រី​កម្ពុជា​​កំពុងតែ​សកម្ម​នៅក្នុង​ការបំពេញ​បេសកម្ម​រក្សា​សន្តិភាព​ក្នុង​ក្របខណ្ឌ​អង្គការសហប្រជាជាតិ​

ចែករំលែក៖

​ភ្នំពេញ៖ បេីតាមការ​លេីក​ឡេី​ងពីអាជ្ញាធរ​មីន​កម្ពុជា​ ​បាន​បញ្ជាក់​ថា​ស្ត្រី​កម្ពុជា​កំពុងតែ​សកម្ម នៅក្នុង​ការបំពេញ​បេសកម្ម​រក្សា​សន្តិភាព​ក្នុង​ក្របខណ្ឌ​អង្គការសហប្រជាជាតិ ។

​អាជ្ញាធរ​មីន​កម្ពុជា​ ​បន្តថា ចាប់ពី​ឆ្នាំ២០០៦ រហូតមកដល់​បច្ចុប្បន្ន កងយោធពល ខេមរភូមិន្ទ បានដាក់​ពង្រាយ​កងក​ម្លាំ​ង​ថែរក្សា​សន្តិភាព​សរុប​ជាង ៧.៥០០​នាក់ ក្នុងនោះ​មាន​ស្ត្រី ៤៦៦​នាក់ ទៅ ៩ ប្រទេស រួមមាន​ដូចជា ស៊ូដង់ ឆាដ លី​បង់ ស៊ូដង់​ខាងត្បូង សាយ​ប្រឺស ស៊ី​រី ម៉ាលី សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល និង​យេ​ម៉ែន​។​

​គួរជម្រាបថា​ បច្ចុប្បន្ន​មាន​កង​រក្សា​សន្តិភាព​កម្ពុជា​ចំនួន ៧៧៩​នាក់ ក្នុងនោះ​ជា​ស្ត្រី​ចំនួន ១០៤​នាក់ កំពុង​ប្រតិបត្តិការ​ចំនួន ៥​ប្រទេស​រួមមាន ស៊ូដង់ ស៊ូដង់​ខាងត្បូង ម៉ាលី លី​បង់ និង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​។

​បន្ថែមពីនេះ​ អាជ្ញាធរ​មីន​កម្ពុជា​ បន្តទៀតថា​ ដំបូងតួនាទី​របស់​ស្ត្រី គឺ​ផ្តល់​ការគាំទ្រ​ដល់​ការ​សម្រប សម្រួល រដ្ឋបាល និង​ភស្តុភារ ក្រោយមកទៀត តួនាទី​របស់​ស្ត្រី​ក្នុង​កងកម្លាំង​រក្សា សន្តិភាព បាន​កើន​ឡើងជា​បន្តបន្ទាប់​ដោយ​រួមមាន ជា​អ្នកផ្តល់​សេវាកម្ម​ដល់ ប្រតិបត្តិ​ករ​បោសសម្អាត​មីន វេជ្ជបណ្ឌិត អនុ​មេបញ្ជាការ អ្នកសង្កេតការណ៍ ប្រធាន​ក្រុម និង​អនុប្រធាន​ក្រុម​។​ល​។

គួបញ្ជាក់ថា​ ការវិវត្តន៍​នេះ​ឆ្លុះបញ្ចាំង​ពី​កិច្ចខិតខំ​ប្រឹងប្រែង ប្រកបដោយ​ស្មារតី​ប្រុងប្រយ័ត្ន​របស់​ប្រទេស​កម្ពុជា ក្នុងការ​ជម្រុញ​ការចូលរួម របស់​ស្ត្រី​ក្នុង​ប្រតិបត្តិ​ការរក្សា​សន្តិភាព​៕​ដោយ​៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print