រថយន្ត​២០​គ្រឿង​រង​ការ​បំផ្លាញ​ខណៈ​ដែល​ភ្លើង​ឆេះ​ព្រៃ​ឆេះ​រាលដាល​ឆ្លងផ្លូវ​ជាតិ​នៅ​កាលី​ហ្វ័​រ​នី​ញ៉ា

ចែករំលែក៖

អាជ្ញាធរ​ក្នុង​តំបន់​បាន​បញ្ជាក់​ថា​ ភ្លើង​ឆេះ​ព្រៃ​ដែល​មាន​ល្បឿន​ឆេះ​រាល​យ៉ាង​ឆាប់រហ័ស​មួយ​បាន​ឆ្លងកាត់​ផ្លូវជាតិ​នៅ​រដ្ឋ​លី​លី​ហ្វ័​រ​នី​ញ៉ា​កាលពី​ទី​១៧​ ខែកក្កដា​ ឆ្នាំ​២០១៥​ បណ្តាល​ឲ្យ​ឆេះ​រថយន្ត​២០​គ្រឿង​ ខណៈ​ដែល​អ្នក​ទេសចរណ៍រ​បាន​រត់​ចោល​រថយន្ត​របស់​ពួក​គេ​ ទៅ​រក​ទី​សុវត្ថិភាព​ពី​។​ គ្មាន​សេចក្តីរាយការណ៍​អំពី​គ្រោះថ្នាក់​ ឬ​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​ដោយសារ​តែ​ភ្លើង​ឆេះ​ព្រៃ​នេះ​ទេ​។​ ​សេចក្តីរាយការណ៍​បាន​បញ្ជាក់​ថា​ ភ្លើង​ឆេះ​ព្រៃ​គំរាមកំហែង​តំបន់​ភាគ​ខាងត្បូង​កាលី​ហ្វ័​រ​នី​ញ៉ា​ ជាប់​ជាមួយ​ឡាស់​វី​ហ្គា​ស​ដែល​កកកុញ​ទៅ​ដោយ​រថយន្ត​ចរាចរណ៍​ឆ្លងកាត់​។​ រថយន្ត​ជា​ច្រើន​គ្រឿង​ត្រូវ​គេ​បោះបង់​ចោល​នៅ​ពាក់កណ្តាល​ដោយ​ម្ចាស់​របស់​វា​បាន​រត់គេច​យករួចខ្លួន​ទៅ​កាន់​ទី​សុវត្ថិភាព​។​ ជាមួយ​គ្នា​នេះ​ដែរ​ក៏​មានការ​បាញ់​ទឹក​ពន្លត់​ពីលើ​ឧ​ទ្ធ​ម្ភា​គ​ច្រក​ពី​ក្រុម​ពន្លត់​អគ្គិភ័យ​ផង​ដែរ​ ប៉ុន្តែ​ហាក់​គ្មាន​សមត្ថភាព​គ្រប់គ្រាន់​នៅ​ក្នុង​ការ​ទប់ស្កាត់​ភ្លើង​កុំ​ឲ្យ​ឆេះ​រាល​ក្នុង​ទ្រង់ទ្រាយ​ធំ​ និង​ឆាប់រហ័ស​នោះ​ឡើយ​។​ ​អ្នក​ធ្វើ​ដំណើរ​តាម​ម៉ូតូ​នៅ​តាម​ផ្លូវជាតិ​ដែល​ត្រូវ​ភ្លើង​ឆេះ​ព្រៃ​ ឆេះ​រាល​ឆ្លងកាត់​នោះ​ក៏​បាន​ឈប់​សំចត​នាំ​គ្នា​ឈរ​មើល​ភ្លើង​ឆេះ​ព្រៃ​ស្ថិត​នៅ​ចម្ងាយ​ឆ្ងាយ​នោះ​ដែរ​។​ បុរស​ម្នាក់​ឈ្មោះ​ Chris​ Patterson​ អាយុ​៤៣​ឆ្នាំ​ បាន​និយាយ​ថា​ ពិតជា​រឿង​ល្ងីល្ងើ​ឆ្កួត​លីលា​ដែល​ឈរ​មើលឃើញ​ផ្សែង​ពណ៌​ខ្មៅ​ និង​ពពក​ពណ៌​ស​នៅ​លើ​លំហ​អាកាស​។​ វា​ហាក់ដូចជា​មាន​ភ្លើង​ឆាបឆេះ​នៅ​ក្រោយខ្នង​យើង​អីចឹង​ដែរ​។​ ​អ្នកនាំពាក្យ​គ្រប់គ្រង​ព្រៃឈើ​អា​មេ​រិ​ក​ លោក​ spokesman​ Uriah​ Hernandez​ បាន​បញ្ជាក់​ថា​ មិន​ទាន់​មាន​សេចក្តីរាយការណ៍​ថា​ មាន​អ្នក​រង​របួស​ដោយសារ​តែ​ភ្លើង​ឆេះ​ព្រៃ​នេះ​នៅឡើយ​ទេ​។​ តំបន់​ខ្លះ​ត្រូវ​កម្លាំង​សង្គ្រោះ​ជួយ​ជម្លៀស​ពលរដ្ឋ​ទៅ​រក​ទី​សុវត្ថិភាព​ស្ថិត​នៅ​តំបន់​ Cajon​ Pass​ ស្ថិត​នៅ​ចម្ងាយ​៨៨​គីឡូម៉ែត្រ​ភាគ​ឦសាន​រដ្ឋ​ ឡូ​ស​ អេ​ន​ចឺ​ឡេ​ស​ ។​ ​ភ្លើង​ឆេះ​ព្រៃ​នេះ​ផង​ដែរ​ធ្វើ​ឲ្យ​អាជ្ញាធរ​បង្ខំចិត្ត​បិតផ្លូវ​ជា​ច្រើន​ខ្សែ​ នាំ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ជា​ខ្លាំង​។​ ​អ្នកនាំពាក្យ​ប៉ូលិស​ល្បាត​នៅ​ផ្លូវ​ហា​យ​វែ​នៅ​កាលី​ហ្វ័​រ​នី​ញ៉ា​ លោក​ Steve​ Carapia​ បាន​បញ្ជាក់​ថា​ រថយន្ត​ពី​៥០​គ្រឿង​ទៅ​៧០​គ្រឿង​ត្រូវ​ម្ចាស់​បោះបង់​ចោល​នៅ​កណ្តាលផ្លូវ​ ហើយ​ចុះ​រត់គេច​ពី​ការ​គំរាមកំហែង​ដោយ​ភ្លើង​ឆេះ​ព្រៃ​នេះ​៕

drtt

se2

...

ser1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print