ប្រទេសកូរ៉េ៖ ថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាលកម្ពុជាគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក ស៊ុត ឌីណា ឯកអគ្គរាជទូត វិសាមញ្ញនិងពេញសមត្ថភាព ប្រចាំសាធារណរដ្ឋកូរ៉េ ដោយលើកឡើងថាៈ ពិតជាមានការកោតសរសេីនិងគាំទ្រចំពោះការចាត់តាំងរបស់ថ្នាក់ដឹកនាំប្រទេស ដែលបានបញ្ជូនឯកអគ្គរាជទូត ដែលពពេញដោយសមត្ថភាពនិងចំណេះដឹង ទាំងផ្នែកជាតិនិងអន្តរជាតិ មកកាន់តំណែងជាឯកអគ្គរាជទូត វិសាមញ្ញនិងពេញសមត្ថភាព ប្រចាំសាធារណរដ្ឋកូរ៉េ ដេីម្បីបំពេញការងារជាច្រេីន ដូចជា ៖
-ជួយដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជា ដែលធ្វេីការនិងរស់នៅលេីទឹកដីកូរ៉េ
-ការចូលរួមរាល់កម្មវិធីអញ្ជេីញរបស់ទូតនានា ដេីម្បីរឹតចំណងមិត្តភាព
-ការចូលរួមកម្មវិធីនៃការអញ្ជេីញរបស់រដ្ឋជាម្ចាស់ផ្ទះ
-កិច្ចសហការណ៍និងទាក់ទាញផ្នែកវិនិយោគរបស់ភាគីកូរ៉េ
-ផ្តល់បទសម្ភាសន៍ដល់ទូរទស្សន៍ជាតិកូរ៉េ ដេីម្បីបង្ហាញពីសក្តានុពលនិងភាពលំបាកជាច្រេីនដែលកម្ពុជាជួបប្រទះ
-កិច្ចការនយោបាយរបស់ជាតិនិងអន្តរជាតិ
-ការប្រជុំការងារដេីម្បីបង្ហាត់បង្រៀនពីច្បាប់ជាតិនិងអន្តរជាតិដល់សកម្មជនគណបក្សនៅកូរ៉េ
-រួមជាមួយនិងកិច្ចជាច្រេីនទៀត ដែលលោកបានអនុវត្តកន្លងមកក្នុងរយះជាង2ឆ្នាំមកនេះ។ជាពិសេសការផ្តោតសំខាន់បំផុត ទៅលេីសុខទុក្ខរបស់ពលរដ្ឋខ្មែរជាចម្បង៕ សុខ ខេមរា
លោក ស៊ុត ឌីណា ផ្តោតសំខាន់បំផុត ទៅលេីសុខទុក្ខរបស់ពលរដ្ឋខ្មែរជាចម្បង
...