ខេត្តបន្ទាយមានជ័យ៖ បុរសរោគចិត្តម្នាក់ ត្រូវភ្លើងឆេះរលេះរលួយពេញខ្លួនខណះ ដុតផ្ទះប៉ងសម្លាប់ខ្លួនព្រោះតែម្តាយដាក់ច្រវ៉ាក់ចាក់សោរចោលលើផ្ទះមិនអោយដើរ។
ហេតុការណ៍នេះបានកើតឡើងនៅព្រឹកព្រលឹមថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦ក្នុងភូមិកូនត្រីឃុំស្នួរទ្រេតស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។
បើតាមសម្តីអ៊ុំស្រី សាត វន្ត័ អាយុ៥៣ឆ្នាំបាននិយាយថា បុរសរោគចិត្តជាកូនប្រុសរបស់គាត់មានឈ្មោះ សាត ថិច អាយុ៣០ឆ្នាំ ។ គាត់ជម្ងឺបែបនេះរយៈពេលជិតពីរឆ្នាំហើយគឺបន្ទាប់ពីបែកបាក់ជាមួយប្រពន្ធដែលមានកូនប្រុសមួយ។
អ៊ុំស្រីបន្តថា ក្រោយមកទៀតកូនគាត់នេះដែរក៏ត្រូវអង្គភាពទាហានបញ្ឈប់ពីការងារដោយសំអាងថាមានជម្ងឺសសៃប្រសាទអោយតែពេលផឹកស្រាស្រវឹងម្តងៗរត់ចូលតែព្រៃ។ជាមួយនេះអ៊ុំស្រី សាត វន្ត័ បានអះអាងថាកូនគាត់បើមិនផឹកគឺមិនអីទេជាមនុស្សដែលនៅដឹងខុសត្រូវ។ តែដោយឡែកនៅព្រឹកកើតហេតុគឺកូនគាត់បានផឹកស្រាអស់ច្រើនទើប គាត់ចាប់យកទៅចាក់សោរលើផ្ទះមិនអោយដើរហើយក៏មានរឿងបែបនេះទៅ ។
ចំពោះការខូចខាតពេលដែលកូនដុតប៉ងសម្លាប់ខ្លួននោះគឺឆេះអស់ទូរទស្សន៍ ខោអាវ ពូកខ្នើយ អង្ករនិងផ្ទះឆេះអស់មួយចំហៀង ចំពោះជនរងគ្រោះក្រុមគ្រួសារមិនបាននាំទៅពេទ្យទេព្រោះមិនលុយគឺគ្រាន់តែដាក់អោយដេកលើស្លឹកចេកមុខផ្ទះស្រោចទឹកកកប៉ុណ្ណោះ៕ វណ្ណា