ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀងបន្តអំពាវនាវដល់ប្រជាពលរដ្ឋ អាជីវករ ដែលធ្លាប់បានទាក់ទងជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ នៅទីតាំងបន្ទប់ថែទាំជំងឺទូទៅ គិលានុបដ្ឋាកបឋម កុយ ចាឡឹង ស្ថិតនៅភូមិគោកល្វៀង សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩ ។
រដ្ឋបាលខេត្តស្វាយរៀងបញ្ជាក់ទៀតថា
បុរសឈ្មោះ ងួន សុខដា អាយុ២៨ឆ្នាំនិងភរិយាឈ្មោះ ដើក ណារី អាយុ៣០ឆ្នាំ មានទីលំនៅភូមិត្រពាំងត្រាច ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍
បានមកពិនិត្យព្យាបាលនៅបន្ទប់ថែទាំជំងឺទូទៅ គិលានុបដ្ឋាកបឋម កុយ ចាឡឹង ស្ថិតនៅភូមិគោកល្វៀង សង្កាត់ព្រៃអង្គញ់ក្រុងបាវិត គិតចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩ដែលមានទីតាំងស្ថិតនៅអតីតយានដ្ឋានMr So ឬទំនាក់ទំនងលេខ📞0886342700 ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការបន្ត ។
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕
ដោយ៖ យឹម សុថាន