នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ដោយអនុវត្តតាមដីកាបង្កាប់ឲ្យចាប់ខ្លួន-ឃុំខ្លួនពីបទឃាតកម្មគិតទុកជាមុន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន ដោយអនុវត្តតាមដីកាបង្កាប់ឱ្យចាប់ខ្លួន-ឃុំខ្លួន ពីបទ ឃាតកម្មគិតទុកជាមុន នៅថ្ងៃទី២១ខែឧសភាឆ្នាំ២០២០១វេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ នៅចំណុចផ្លូវជាតិលេខ៥ ភូមិ “ក” សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ ។

លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានប្រាប់ឱ្យដឹងថា កម្លាំងជំនាញអធិការដ្ឋាន+ប៉ុស្តិ៍បានធ្វើការស្រាវជ្រាវតាមដីកាបង្កាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ឈ្មោះ រិទ្ធ សាយ ហៅ ម៉ម កិរិយា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល តាមផ្លូវជាតិលេខ៥ ភូមិ “ក” សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ មុខរបរជាងបាញ់ថ្នាំ (មានសារធាតុញៀន)។

អនុវត្តនតាមដីកាបង្កាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន លេខ ៣៨០ត.ព្រ/១៥ របស់ចៅក្រមជំនុំជម្រះលោក ឆែ វីរៈ ចុះថ្ងៃទី៧ខែកក្កដា ឆ្នាំ២០១៥ ពីបទ ឃាតកម្មគិតទុកជាមុន ប្រព្រឹត្តនៅផ្ទះជួលជាន់ទី៣ ផ្លូវបេតុង ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី៤ខែសីហា ឆ្នាំ ២០១៤កន្លងមក។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

...

ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print