ខេត្តប៉ៃលិន៖ ស្ត្រីមេម៉ាយម្នាក់បានស្លាប់ ដោយសារពេលស្ត្រីរូបនេះមិនបានហូបបាយ ហូបទឹក គិតតែផឹកស្រាជាប្រចាំ ដែលគេសង្ស័យអាចកើតខ្យល់គ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ស្ត្រីដែលស្លាប់សង្ស័យខ្យល់គ មានឈ្មោះ លួង សូនី ជាស្ត្រីមេម៉ាយ អាយុ៤៥ឆ្នាំ ជាកសិករ រស់នៅភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ប្រភពព័ត៌ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ ស្រ្តីរងគ្រោះដើរទៅទិញស្រយកមកផឹកនៅផ្ទះទាំងព្រលឹម បន្ទាប់ពីហូបស្រានោះអស់ ស្ត្រីរងគ្រោះបានដេកទៅលើគ្រែ ។ ប្រភពព័ត៌មានបន្តថា ស្ត្រីរងគ្រោះមិនសូវហូបបាយនោះទេ គិតតែផឹកស្រាសជាប្រចាំ ហើយនៅពេលស្ត្រីរងគ្រោះដេក គេឃើញសភាពយូក៏ទៅដាស់ តែស្ត្រីរងគ្រោះមានការត្រជាក់ដៃជើង ព្រមទាំងស្លាប់បាត់ទៅហើយ បង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង ។
បើតាមនគរបាលមូលដ្ឋាន បានឲ្យដឹងថា ស្ត្រីរងគ្រោះពិតជាស្លាប់ដោយខ្យល់គរ នេះដោយសារតែស្ត្រីរងគ្រោះមិនបានហូបអ្វីទាល់តែសោះ គឺរូបគាត់គិតតែហូបស្រាមួយមុខប៉ុណ្ណោះ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញបានឲ្យដឹងថា ជនរងគ្រោះពិតជាស្លាប់ដោយសាផឹកស្រាពិតប្រាកដមែន បច្ចុប្បន្នសពត្រូវបានបងប្អូនសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណីនៅភូមិឃុំកើតហេតុខាងលើ ៕ ស សារ៉េត