ខេត្តឧត្តរមានជ័យៈ កាលពីថ្ងៃទី១០ – ១១ ខែមីនា ឆ្នាំ២០១៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចុះជួបសំណេះសំណាល សួរសុខទុក្ខនិងនាំអំណោយមនុស្សធម៌ចែកជូនពលរដ្ឋពីរគោលដៅ ដែលមានចំនួនជាង៥០០០គ្រួសារ ក្នុងខេត្តឧត្តមានជ័យ ។
ក្រោយពេលបញ្ចប់បេសកកម្ម ចុះសួរសុខទុក្ខនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានចូលទស្សនាតំបន់អង្គរវត្តដ៏ល្បីល្បាញពេញពិភពលោក ដែលនៅទីនោះមានប្រជាពលរដ្ឋ និងអ្នកទេសចរណ៍បរទេសជាច្រើននាក់ បាននាំគ្នាស្វាគមន៍ រាក់ទាក់ស្និទ្ធស្នាលជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយនាំគ្នាថតរូបអនុស្សាវរីយ៍ប្រកបដោយស្នាមញញឹម និងរីករាយ ជាពិសេសជាមួយភ្ញៀវទេសចរណ៍បរទេស ៕ សុខ ខេមរា







