ឃាត់ខ្លួនបុរសម្នាក់ ករណីឆបោករថយន្តគេយកទៅបញ្ចាំបាន១ឆ្នាំ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង÷  ដោយបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តកំពង់ឆ្នាំង
កម្លាំងព្រហ្មទណ្ឌអ.ហ ខេត្ត បានឃាត់ខ្លួនជនសង្ស័យម្នាក់ និងរឹបអូសរថយន្តមួយគ្រឿងក្នុងករណីជននេះឆបោករថយន្តគេ។

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ នៅក្រុងកំពង់ឆ្នាំង ដោយធ្វើឡើងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ យ៉ាន់ ភារម្យ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាអ្នកលក់ដូរ រស់នៅភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង(ម្ចាស់រថយន្ត)។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះបានចាញ់បោកជនសង្ស័យឈ្មោះ ផែន សុខុម ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ស្ថិតនៅចំណុចយានដ្ឋាន L.S ភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ដែលខ្ចីរថយន្តរបស់គាត់យកទៅជិះ កាលពីថ្ងៃទី៣០ ខែ ឧសភាឆ្នាំ២០២០ ហើយបែរជាយកទៅបញ្ចាំឲ្យអ្នកដទៃ។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានរឹបអូសវត្ថុតាងរួមមាន៖
១-រថយន្ដចំនួន០១គ្រឿង ពាក់ផ្លាកលេខ ស្វាយរៀង2B.7007 ពណ៌ទឹកប្រាក់ ។
២-ទូរស័ព្ទដៃចំនួន០២គ្រឿង ។
ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីបន្តនីតិវិធី ៕

...


ដោយ÷ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print