កោះតៃវ៉ាន់ស្នើអាមេរិកផ្តល់ជំនួយវ៉ាក់សាំងជាបន្ទាន់ក្រោយពីមានករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់

ចែករំលែក៖

កោះតៃវ៉ាន់បានស្នើដល់រដ្ឋាភិបាល អាមេរិកផ្តល់ជំនួយវ៉ាក់សាំងជាបន្ទាន់ ក្នុងពេលដែលកោះនេះរកឃើញករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់ជាច្រើនថ្ងៃជាប់គ្នាមក។
នៅថ្ងៃទី២១ខែឧសភា កោះតៃវ៉ាន់រកឃើញករណីឆ្លងកូវីដ-១៩ កើនឡើងដល់ទៅ៣១២នាក់ក្នុងសហគមន៍ ក្នុងនោះមាន១២៧នាក់នៅទីក្រុងតៃប៉ិ។ នៅក្នុងជំនួបពិភាក្សាតាមអនឡាញរវាងរដ្ឋមន្ត្រីក្រសួងសុខាភិបាលកោះតៃវ៉ាន់ លោក Chen Shih-chung និឹងរដ្ឋមន្ត្រីក្រសួងសុខាភិបាលសហរដ្ឋអាមេរិក លោក Chen Shih-chung ក៏បានស្នើអាមេរិកជួយផ្តល់ជំនួយវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជាបន្ទាន់ដល់កោះនេះ ។
មកទល់ពេលនេះ កោះតៃវ៉ាន់ ទើបតែទទួលបានវ៉ាក់សាំងចំនួន ៧២០ពាន់ដូសតែប៉ុណ្ណោះ ពីកម្មវិធីវ៉ាក់សាំង COVAX របស់អង្គការសុខភាពពិភពលោក ខណៈកោះនេះមានពលរដ្ឋរស់នៅដល់ទៅ២៣,៥លាននាក់ ។
ពេលថ្មីៗនេះកោះតៃវ៉ាន់ បានស្នើទិញវ៉ាក់សាំង៥លានដូសពីក្រុមហ៊ុន Moderna អាមេរិក និងវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZenecaចំនួន១០លានដូសបន្ថែមទៀត ។ ជាមួយគ្នានេះដែរ COVAX ក៏បានប្រកាសផ្តល់វ៉ាក់សាំង៤,៧៦លានដូសដល់កោះតៃវ៉ាន់ផងដែរ ។
មកទល់ពេលនេះកោះតៃវ៉ាន់មានករណីឆ្លងកូវីដ-១៩ សរុបកើនឡើងជាង៣ពាន់នាក់ប៉ុណ្ណោះ ក្នុងនោះមានអ្នកឆ្លងក្នុងសហគមន៍តែ ១.៩៨០នាក់ ៕

...

រូបភាព៖ SCPM

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print