ភ្នំពេញ, នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ទីតាំងផលិតទឹកខ្មេះ រូបចេក ដែលមានទីតាំងស្ថិតនៅ ផ្លូវ OCIC ភូមិដើមគរ សង្កាត់ជ្រោយចង្វារ មានអ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅទិញ ទឹកខ្មេះ ទឹកស៊ីអ៊ីវ ទឹកម្ទេស ទឹកសៀង ឬនៅមានទំនាក់ទំនងជាមួយបុគ្គលិក នៅ ទីតាំងផលិតទឹកខ្មេះ រូបចេក ដែលមានទីតាំងស្ថិតនៅ ផ្លូវ OCIC ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ
ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។
មូលហេតុ៖ អ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩,ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ឲ្យដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕