ក្រុងបេកាំង៖​ បញ្ជាឲ្យក្រុមហ៊ុន Tiktok, Bing, LinkedIn និង App ផ្សេងៗទៀត បញ្ឈប់ការប្រមូល និងប្រើប្រាស់ទិន្នន័យផ្ទាល់របស់អ្នកប្រើ

ចែករំលែក៖

អន្តរជាតិ​៖ បើទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១​ បានដកស្រង់ចេញផ្សាយពី​អាជ្ញធរចិន​ បានប្រកាសថា៖រកឃើញមានកម្មវិធីប្រមាណជា១០៥ បានធ្វើការប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់ និងប្រើប្រាស់ទិន្នន័យទាំងនោះដោយមិនត្រឹមត្រូវ ពោលគឺប្រើប្រាស់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងមិនបានជូនដំណឹងដល់អ្នកប្រើប្រាស់។

ជាក់ស្ដែង​អាជ្ញាធរចិន​ បានគូសបញ្ជាក់ថា​ កម្មវិធីទូរស័ព្ទដៃទាំងនោះមានដូចជា៖ Douyin (TikTok នៅស្រុកចិន) របស់ក្រុមហ៊ុន ByteDance Ltd, Bing, LinkedIn របស់កក្រុមហ៊ុន Microsoft និង App ចំនួន ១០២ផ្សេងទៀត ដែលពួកគេបានប្រមូលទិន្នន័យផ្ទាល់ខ្លួនអ្នកប្រើប្រាស់ ដែលនេះវាផ្ទុយទៅនឹងបំរាមរបស់រដ្ឋាភិបាលចិន។

ជាមួយគ្នានេះ​​ រដ្ឋាភិបាលចិន​ បានទុកពេលវេលា១៥ថ្ងៃ ដើម្បីឱ្យក្រុមហ៊ុន ឬ App ទាំងនោះធ្វើការដោះស្រាយនូវកំហុសទាំងនោះ បើមិនដូច្នេះទេអាជ្ញាធរចិននឹងអនុវត្តតាមផ្លូវច្បាប់។

គួរជម្រាបថា​ រដ្ឋាភិបាលចិន​ មួយរយៈពេលចុងក្រោយនេះ​ គេសង្កេតឃើញថា បានចាប់ផ្ដើមរឹតត្បិត និងស៊ើបអង្កេតលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅក្នុងស្រុក និងបរទេស ដោយក្នុងនោះគឺ បានយកចិត្តទុកដាក់បំផុតទៅលើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់។

បន្ថែម​ពីនេះ​ រដ្ឋាភិបាលចិន​ នៅមុននេះបានបញ្ជាឱ្យក្រុមហ៊ុន Tencent Holdings និង Alibaba Group Holding បញ្ឈប់សកម្មភាពប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ទាំងដែល ក្រុមហ៊ុនទាំងពីរនេះមិនបានសារភាពថាពួកគេបានប្រព្រឹត្តនោះទេ ជាពិសេស Alibaba ត្រូវបានផាកពិន័យជាប្រាក់ ២.៨ពាន់លានដុល្លារអាមេរិក ពីបទរំលោភលើច្បាប់ប្រកួតប្រជែង (ច្បាប់ផ្ដាច់ការ) ៕ដោយ​៖ស​ តារា​

...

រូបថត៖​ Alamy

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print