ខេត្តស្វាយរៀងះ យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់បានស្លាប់និង២នាក់ទៀតរងរបួសដោយសារករណីគ្រោះថ្នាក់ចរាចរណ៍២ករណីផ្សេងគ្នាក្នុងថ្ងៃតែមួយរវាងម៉ូតូនិឹងម៉ូតូនិងរថយន្តជាមួយនឹងម៉ូតូដែលប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។
យោងតាមសមត្ថកិច្ចបានឱ្យដឹងថា
ករណីទី១កើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២២ខែឧសភាឆ្នាំ២០២១ស្ថិតនៅលើផ្លូវលំក្រាលក្រួសក្រហម ត្រង់ចំណុចភូមិក្បាលថ្នល់ ឃុំត្នោត ស្រុកកំពង់រោទ៍ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ស្វាយរៀង ១G-៦៤៦៧បើកបរដោយឈ្មោះ យ៉េន ភារម្យ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិធំ ឃុំត្នោត ស្រុកកំពង់រោទ៍ ក្នុងទិសដៅបញ្ច្រាសគ្នាជ្រុលទៅបុកជាមួយ
ម៉ូតូម៉ាកអិុចស្ទ័រ ពណ៌ខ្មៅលាយខៀវ គ្មានស្លាកលេខ បើកបរដោយឈ្មោះ
សឿង ធា ភេទប្រុស អាយុ២៥ឆ្នាំ និងអ្នករួមដំណើរជាមួយឈ្មោះអ៊ុត សីឡា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិក្បាលថ្នល់ ឃុំត្នោត ស្រុកកំពង់រោទ៍យ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។
បុរសឈ្មោះសឿង ធា រងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ តែពេលទៅដល់ក៏បានដាច់ខ្យល់ស្លាប់តែម្តង។
សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា
មូលហេតុ ដោយសារតែអ្អ្នកបើកបរដែលស្លាប់នោះបើកបរមិនប្រកាន់ស្ដាំ។
ប្រភពបន្តថា ករណីទី២បានកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីយប់
ថ្ងៃទី២២ខែឧសភាឆ្នាំ២០២១លើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រ១៤៤-១៤៥ ស្ថិតនៅក្នុងភូមិថ្នល់ទទឹង សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង
មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយរថយន្តម៉ាកមីតស៊ុយប៊ីសុី ពណ៌ស ពាក់ស្លាកលេខ រដ្ឋ១០ ២៣ បើកបរពីទិសខាងកើតទៅលិច មកដល់កន្លែងកើតហេតុបានបុកបង្គោលចំណាំងផ្លាតក្បាលស្ពាននិងបុករបាំងការពារក្បាលស្ពានបណ្ដាលឲ្យក្រឡាប់តែម្ដង។
ប្រភពបន្តថា អ្នកបើកបរមិនត្រូវបានស្គាល់ឈ្មោះនោះទេក្រោយបង្កហេតុបានរត់់គេចបាត់ខ្លួនបន្សល់តែ(រថយន្តដោយមិនបង្កឱ្យមានគ្រោះដល់អ្នកដទៃនោះទេ។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដោយសារតែរថយន្តបើកបរប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន
ទើបបង្កករណីខាងលើនេះកើតឡើងបែបនេះ៕
ដោយ, យឹម សុថាន