Costa ចាកចេញពីក្លិបសេះបង្កង់ Juventus ចូលរួមជាមួយក្លិប Gremio

ចែករំលែក៖

កីឡាករ Douglas Costa បានសម្រេចចិត្តចាកចេញពីក្លិប Juventus បន្ទាប់ពីយល់ព្រមផ្ទេររយៈពេលមួយឆ្នាំទៅ ក្លិប Gremio របស់លីគកំពូលប្រេស៊ីល។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ Livescore.com កាលពីថ្ងៃទី២២ ឧសភា។

ខ្សែបម្រើស្លាបរូបនេះត្រូវបានចុះកិច្ចសន្យាជាមួយក្លិប Juventus រហូតដល់ចុងឆ្នាំ២០២១-២២ ប៉ុន្តែគាត់នឹងចំណាយពេលនៅប្រទេសប្រេស៊ីលដែលជាប្រទេសកំណើតរបស់គាត់ជាមួយនឹងក្លិបដែលគាត់បានចាប់ផ្តើមអាជីពរបស់គាត់តាំងពីក្មេង។

Costa មានវ័យ៣០ឆ្នាំបានចាប់ផ្តើមរដូវកាលនេះនៅក្លិប Juventus ប៉ុន្តែបានចូលរួមជាមួយក្រុមចាស់របស់គាត់គឺក្រុម Bayern Munich ដោយឈរលើមូលដ្ឋានបណ្តោះអាសន្នខ្ចីជើងកាលពីខែតុលា ហើយចំណាយពេលនៅសល់នៃយុទ្ធនាការរហូតមកដល់ពេលនេះជាមួយក្លិបយក្សនៅ Bundesliga

នៅរដូវកាលនេះដោយសារតែរងរបួស មានន័យថា Costa មិនត្រូវបានគេរំពឹងថានឹងបន្តស្នាក់នៅក្នុងក្លិប Bayern Munich ឡើយ ហើយការខ្ចីជើងរបស់គាត់ទៅឱ្យក្លិបយក្សអាល្លឺម៉ង់ត្រូវបានបញ្ចប់ជាផ្លូវការកាលពីថ្ងៃសុក្រ។ ឥឡូវអតីតកីឡាករអន្តរជាតិប្រេស៊ីលរូបនេះកំពុងធ្វើដំណើរត្រឡប់ទៅស្រុកកំណើតវិញបន្ទាប់ពីរយៈពេល១១ឆ្នាំកន្លះនៅអឺរ៉ុប។ ដំបូងគាត់បានចូលរួមជាមួយក្រុម Shakhtar Donetsk ពី Gremio កាលពីខែមករា ឆ្នាំ២០១០។

Juventus បានប្រកាសនៅលើគេហទំព័ររបស់ពួកគេថា “កីឡាករ Douglas Costa បានចុះហត្ថលេខាជាផ្លូវការក្នុងក្រុម Gremio ក្នុងការខ្ចីជើងឥតគិតថ្លៃពីក្រុម Juventus ។ ខ្សែបម្រើស្លាបប្រេស៊ីលដែលបានចូលរួមជាមួយក្រុម Juventus កាលពីឆ្នាំ២០១៧ និងបានចំណាយប្រាក់រដូវកាលកន្លងមកនេះក្នុងការខ្ចីជើងនៅក្លិប Bayern Munich រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ។

សូមបញ្ជាក់ថា Douglas Costa បានជួយឱ្យក្លិប Shakhtar ឈ្នះពានរង្វាន់លីគកំពូលអ៊ុយក្រែន២ដង ឆ្នាំ២០១០ និងឆ្នាំ២០១៤ នឹងបន្តលើកពាន Bundesligaនៅឆ្នាំ២០១៦, ២០១៧ និង២០២១ ជាមួយក្លិប BayernMunich និងជួយក្លិបឈ្នះពាន Serie A នៅឆ្នាំ២០១៨, ២០១៩ និង២០២០ ជាមួយក្រុម Juventus ៕ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print