ខ្សែប្រយុទ្ធហុល្លង់ Depay ចាកចេញពី Lyon ក្លាយជាភ្នាក់ងារឥតគិតថ្លៃ

ចែករំលែក៖

ខ្សែប្រយុទ្ធអន្តរជាតិហុល្លង់បានប្រាប់កាសែតប្រចាំថ្ងៃបារាំង L’Equipeនៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃសៅរ៍ថា ខ្សែប្រយុទ្ធ Memphis Depay នឹងចាកចេញពីក្លិប Lyon នៅចុងបញ្ចប់នៃរដូវកាលនេះនៅពេលកិច្ចសន្យារបស់គាត់ផុតកំណត់។

សារព័ត៌មាន AFP បានផ្សាយថា កីឡាករវ័យ២៧ឆ្នាំរូបនេះបានចូលរួមជាមួយក្រុម Lyon ពីក្រុមបិសាចក្រហម Manchester United កាលពីខែមករា ឆ្នាំ២០១៧ នឹងបានបង្ហាញខ្លួនជាលើកចុងក្រោយរបស់គាត់សម្រាប់ក្លិប Lyonជាមួយក្រុម Nice នៅថ្ងៃអាទិត្យក្នុងការប្រកួតមួយដែលក្រុមនេះត្រូវប្រជែងកៅអី Champions League នៅរដូវកាលក្រោយ។ បច្ចុប្បន្ន Lyon ឈរនៅលេខ៤ដោយមាន១ពិន្ទុតាមពីក្រោយក្រុម Monaco ដែលកំពុងប្រជែងកាន់កាប់កៅអីក្របខ័ណ្ឌ Champions League

Depay ដែលមានសាក់រូបតោនៅលើខ្នងរបស់គាត់បាននិយាយថា “ខ្ញុំមានអារម្មណ៍ចំលែកក្នុងការគិតថានេះគឺជាការប្រកួតចុងក្រោយរបស់ខ្ញុំនៅទីនេះ។ វាធ្វើឱ្យខ្ញុំសោកសៅដែលបានទៅកីឡដ្ឋានទទេមួយដោយគ្មានអ្នកគាំទ្រ”។

កាលពីខែកញ្ញាឆ្នាំមុន Depay ត្រូវបានគេរាយការណ៍ថា មានភាពជិតស្និទ្ធនឹងជនរួមជាតិ Frenkie de Jong និងលោក Ronald Koeman នៅឯក្លិប Barcelona ក្នុងការផ្ទេរដែលមានតម្លៃ២៥លានអឺរ៉ូ (ស្មើនឹង២៩,៦លានដុល្លារអាមេរិក) ប៉ុន្តែការផ្លាស់ប្តូរនេះមិនកើតមានឡើយ។

លោក Koeman កំពុងសម្លឹងមើលការស្ថាបនាឡើងវិញនៅ Barcelona ដែលការផ្លាស់ប្តូរនេះអាចនឹងវិលត្រឡប់មកវិញ ទោះបី Depay ដែលរកបាន២០គ្រាប់ និង Assist ១០គ្រាប់ក៏ដោយក៏បើកចំហរសម្រាប់ការផ្តល់ជូន ៕ដោយ៖ភារៈ

Image processed by CodeCarvings Piczard ### FREE Community Edition ### on 2021-05-21 20:09:40Z | |

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print