លោកRafa Benitezត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្រុម សារិកាព្រៃ Newcastle United
នៅក្នុងក្របខណ្ឌអង់គ្លេសPremier League។
អតីតអ្នកចាត់ការទូទៅរបស់ក្រុម ហង្សក្រហមLiverpool, Inter MilanនិងReal Madridនេះ
បានចុះកិច្ចសន្យារយះពេល៣ឆ្នាំដឹកនាំក្រុម Newcastle ហើយប្រសិនបើក្លិបនេះធ្លាក់ទៅក្របខណ្ឌ
អង់គ្លេស Championshipនោះ គាត់អាចបញ្ចប់កិច្ចសន្យានេះបាន។
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញវ័យ៥៥ឆ្នាំ Rafa Benitezបានមកជំនួសតំណែងរបស់លោកSteve McClaren
ដែលត្រូវបណ្តេញចេញពីតំណែងកាលពីថ្ងៃសុក្រ។
លោកRafa Benitezបានថ្លែងថា “ខ្ញុំមកកាន់ទីនេះគឺដោយសារតែខ្ញុំជឿថាកីឡាករទាំងអស់របស់ Newcastle
ល្អគ្រាប់គ្រាន់ក្នុងការជួយឲ្យក្លិបនៅអង់គ្លេសPremier Leagueបន្តទៀតបាននៅរដូវកាលក្រោយ”។
គួរបញ្ជាក់ថា ក្រុម Newcastleកំពុងតែស្ថិតនៅលំដាប់លេខ ១៩ មាន២៤ពិន្ទុ ដែលជាលំដាប់ត្រូវធ្លាក់ទៅលេងនៅ
អង់គ្លេស Championship វិញ។ លោកRafa Benitez នឹងដឹកនាំប្រកួតដំបូងរបស់Newcastle
ទៅផ្ទះក្រុមកំពូលតារាងLeicester City ។

Rafa Benitezក្លាយទៅជាគ្រូបង្វឹកថ្មីរបស់ក្រុម Newcastle United
...