ខេត្តកំពង់ចាម, នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានបន្តរកឃើញជាមានកូវីដ.១៩ ចំនួន ៥០នាក់ ជាកម្មការិនីរោងចក្រ នៅស្រុកជើងព្រៃ ចំនួន៤៩នាក់ និងស្រុកបាធាយឃើញ១នាក់ ដឹងករណីជាសះស្បើយចំនួន 9 នាក់។សំរាប់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២១”។
រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយស សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅខេត្តកំពង់ចាម បងប្អូនកម្មការីនីរោងចក្រក្នុងស្រុកជើងព្រៃ ស្រុកបាធាយ និងសាធារណៈជនទាំងអស់ អំពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៥០នាក់ ដែលមានឈ្មោះដូចខាងក្រោមតាមតារាង ៖
នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាល ខេត្ត យកសំណាកលើកម្មករ -កម្មការិនី ចំនួន៣២២៩នាក់ ទទួលបានលទ្ធផលតស្តរហ័សកូវីដ-១៩ វិជ្ជមានកូវីដ ១៩ ចំនួន ៥០នាក់។ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បញ្ជូនអ្នកជំងឺទាំង ៥០នាក់ មកសម្រាកព្យាបាលនៅ មន្ទីរពេទ្យមេគង្គកំពង់ចាម (សរុបអ្នកកំពុងសម្រាកព្យាបាល ចំនួន ៤០៤នាក់) និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះ ពាល់ ដោយផ្ទាល់ និងដោយប្រយោលនឹងអ្នកជំងឺកូវីដ-១៩ ខាងលើបន្ថែមទៀត។
រដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរ មូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ ០៧០ ៨២៨ ៧៨៨ និង ០១២ ៧៣៦ ៧៥៥។
ដោយឡែក ករណីជាសះស្បើយក្នុងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ មានចំនួន ០៩នាក់ (បូកយោង ចំនួន១៣៧នាក់)។ អ្នកជំងឺទាំង០៩នាក់ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២លើក និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមេគង្គកំពង់ចាម។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិ- បងប្អូនប្រជាពលរដ្ឋររស់នៅក្នុងខេត្តកំពង់ចាម ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ឃុំខាងលើ និង “៣កុំ ៣ការពារ- និងត្រូវ កែប្រែទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឹងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និង សហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ៕
ដោយ, វណ្ណៈ