ភ្នំពេញ, នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា , សាខា លីហួរ ប្ដូរប្រាក់ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៣៥BEF ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ មានអ្នកជំងឺកូវីដ១៩ បានទៅប្ដូរលុយនៅទីតាំងខាងលើនេះ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ សាខា លីហួរ ប្ដូរប្រាក់ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៣៥BEF ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ខណ្ឌ ៧មករាក នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។
មូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានទៅប្ដូរលុយនៅទីតាំងខាងលើនេះ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩,ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ឲ្យដាច់ដោយឡែក និងយកចិត្តទុកដាក់
តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕
...
ដោយ, សិលា