រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបន្តរកឃើញអ្នកជំងឺកូវីដ១៩ ថ្មី ចំនួន៣០នាក់បន្ថែមទៀត និងមានករណីជាសះស្បើយចំនួន ២៦នាក់ ក្នុងក្រុងប៉ោយប៉ែត នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២១នេះ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ, នៅព្រលប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដំណឹងដល់បងបប្អូនប្រជាពលរដ្ឋ និង សាធារណៈជនឲ្យបានជ្រាបថា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ មានករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន២៦នាក់ និងយោងតាមលទ្ធផលតេស្តរហ័ស(Rapid Test) នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ បាន រកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ដែលជាករណ៏ឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ លើ បុរស ស្រ្តីជនជាតិខ្មែរ ចំនួន៣០នាក់ នៅក្រុងប៉ោយប៉ែត ដូចមានរាយនាមខាងក្រោមតាមតារាងឈ្មោះ ៖

រដ្ឋបាលខេត្ត សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន ដែលបានប៉ះពាល់ដោយ ផ្ទាល់ សូមរួសរាន់មកជួបក្រុមគ្រូរពទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ ដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ទាំង៣០នាក់ខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុង ក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។
ក្នុងករណីមានការប្រែប្រួលសុខភាពខុសប្រក្រតីដូចជាឡើងកម្ដៅលើសពី៣៧អង្សាសក្អក កណ្ដាស់ ហៀរសំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើម…។ល។ ត្រូវប្រញ៉ាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់ នៅមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ឬមន្ទីរពេទ្យខេត្ត ក្រុង ស្រុក ឬមណ្ឌលសុខភាពឃុំ សង្កាត់ និងអាជ្ញាធរ
មូលដ្ឋាន តាមរយៈទូរស័ព្ទលេខ០១២ ៧២៤០៤២ / ០១២ ៩៤៨៧៧៩។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនមេត្តាជ្រាបជា ព័ត៌មាន និងបន្តចូលរួមអនុវត្តតាមវិធានការ “ពាការពារ ៣កុំ” ជាដាច់ខាត៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print