ភ្នំពេញ, សារលិខិតគោរពជូនពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា !
សម្ដេចអគ្គមហាពញាចត្រី ជាទីគោរពរាប់អានដ៏ខ្ពង់ខ្ពស់បំផុត !
ក្នុងអភិមង្គលនក្ខត្តឫក្សឧត្តុង្គឧត្តម នៃទិវាចម្រើនជន្មាយុគម្រប់ ៨៧ ឈានចូល ៨៨ឆ្នាំ របស់ សម្ដេច ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ជាបឋម ក្នុងនាមនាងខ្ញុំផ្ទាល់ និងសហការី នៃកាកបាទក្រហម កម្ពុជា សូមលំឱនកាយវាចាចិត្តគោរពជូនសព្ទសាធុការពរបវរសួស្តី សិរីវឌ្ឍនមង្គលគ្រប់ប្រការ សូម សម្ដេចអគ្គ មហាពញាចក្រី ហេង សំរិន និង សម្ដេចធឬវិសុទ្ធវង្សា សៅឌី ហេងសំរិន មានសុខភាព និងពលានុភាព មាំមួនខ្លាំងក្លា ឆន្ទៈ មនសិការ បញ្ញាញាណភ្លឺថ្លា ត្រចះត្រចង់វាងវៃ ព្រមទាំងមានជន្មាទីយុយឺនយូរជាងរយ ព្រះវស្សា ដើម្បី សម្តេច ទាំងពីរមានលទ្ធភាពរួមចំណែកដឹកនាំមាតុភូមិកម្ពុជា កាន់តែថ្កុំថ្កើង រុងរឿង ជីវភាព ប្រជាជនសម្បូរធូរធារ សុខដុមរមនាជាភិយ្យោភាព តរៀងទៅ។
ក្នុងវរោកាសប្រកបដោយមហោឡាឫក្សនេះ នាងខ្ញុំ ព្រមទាំង សហការីនៃកាកបាទក្រហមកម្ពុជា សូម សម្តែងនូវសមានចិត្តគោរពកោតស្ញប់ស្ញែងជាអនេកប្បការ ជូនចំពោះ សម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភា ដែលជាឥស្សរជននយោបាយដ៏ល្អឆ្នើម អនុវត្តខ្ជាប់ខ្ជួននូវស្មារតីស្នេហាជាតិដ៏បរិសុទ្ធ តស៊ូ អត់ធ្មត់លត់ដំ លះបង់ ធ្វើពលិកម្មគ្រប់យ៉ាងដើម្បីរួមចំណែកដ៏ធំធេង ក្នុងការរំដោះសង្គ្រោះជាតិ រួចផុតអំពីរបបព្រៃផ្សៃប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ និងបន្តបេសកកម្ម បម្រើឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ ស្ថិតស្ថេរ គង់វង្សជារៀងរហូត។
ជាថ្មីម្តងទៀត នាងខ្ញុំ និង សហការីទាំងអស់ សូមវន្ទាឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ព្រមទាំង ទេវតារក្សាឆ្នាំថ្មី សូមលោកបន្តអភិបាលប្រោះព្រំព្រះពរប្រទានជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា និង សម្ដេចធម្មវិសុទ្ធវង្សា សៅ ! ហេងសំរិន ព្រមទាំងបុត្រាបុត្រី ចៅ ចៅទួត ជាទីស្រឡាញ់ ទាំងអស់ សូមបានសមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូម សម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភា មេត្តាទទួលនូវគារវៈភក្តីភាព និងកតញ្ញូកតវេទិតាធម៌ ដ៏ខ្ពង់ខ្ពស់បំផុតអំពីនាងខ្ញុំ៕
ដោយ, សិលា