ព្រះសង្ឃ / សិស្សនិស្សិត ដែលបានទៅ វត្តសារាវ័នតេជោ​, សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ កូវីដ១៩​​ (COVID-19)

ចែករំលែក៖

ភ្នំពេញ, នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ព្រះសង្ឃ / សិស្សនិស្សិត ដែលបានទៅ វត្តសារាវ័នតេជោ​, សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ កូវីដ១៩​​ (COVID-19)។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩,📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ​ / ព្រះសង្ឃ / សិស្សនិស្សិត ដែលបានទៅ វត្តសារាវ័នតេជោ​ (ជាពិសេសបានចេញចូលជាញឹកញាប់ ឬមានទំនាក់ទំនងជាមួយ ​កុដិលេខ ២៥)​ ដែលមានទីតាំងស្ថិតនៅក្នុង សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ហើយប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ #កូវីដ១៩​​ (#COVID-19) ដែលមានទីតាំងនៅ៖

📌 ​វិទ្យាល័យ​បាក់ទូក (ខណ្ឌ ៧មករា)​
📌 វិហារយេស៊ូច្រមុះជ្រូកស្ទឹងមានជ័យ (ខណ្ឌ មានជ័យ)
📌 ផ្លូវទ្រុងមាន់ (ខណ្ឌ សែនសុខ)
📌 ម៉ូឌីន៥ (ខណ្ឌ ឫស្សីកែវ)
📌 សួនការណាឌីយ៉ា (ខណ្ឌ មានជ័យ)៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print