ភ្នំពេញ, រដ្ឋបាលរាជធានីភ្នំពេញ ផ្ញើសារលិខិតជូនពរ សូមគោរពជូន សម្តេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត!
នាថ្ងៃអង្គារ ១៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នេះ គឺជាទិវាដ៏មហា ប្រសើរ នៃខួបចម្រើនជន្មាយុគម្រប់ ៨៧ ឆ្នាំ ឈានចូល ៨៨ ឆ្នាំ របស់ សម្ដេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ហោន សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ។ តាងនាមក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ យើងខ្ញុំទាំងអស់គ្នា មានសេចក្តីសោមនស្សរីករាយយ៉ាង ក្រៃលែង និងសូមចូលរួមជូននូវសព្ទសាធុការពរជ័យ គោរពជូនចំពោះ សម្តេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ។
ស្ថិតក្នុងឱកាសប្រកបដោយសិរីមង្គលថ្លៃថា យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះ សម្តេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ដែលបានលះបង់កម្លាំងកាយ ចិត្ត និងប្រាជ្ញាស្មារតី ដឹកនាំ ស្ថាប័នរដ្ឋសភា សម្រេចបាននូវសមិទ្ធផលធំៗជាច្រើន រួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់នីតិរដ្ឋ ស្របតាមគោល ការណ៏លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ទន្ទឹមនឹងនេះ ក្រោមតំរូវីរភាពដឹកនាំរបស់ សម្តេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ស្ថាប័នរដ្ឋសភា ដើរតួនាទីកាន់តែសកម្មរួមចំណែកដល់ការធានាបានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ ការអភិវឌ្ឍថ្នាក់ក្រោមជាតិ និងសុខុមាលភាពសាធារណះ ជាពិសេសការផ្តលំអំណោយមនុស្សធម៌សម្រាប់ជួយ ដល់ប្រជាជន ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងប្រឈមមុខជាមួយនឹងការរីករាលដាលជំងឺកូវីដ-១៩។
ជាថ្មីម្ដងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយ ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងទេវតាឆ្នាំថ្មី ព្រះនាម “មណ្ឌាទេវី” សូមជួយប្រសិទ្ធពរជ័យ ប់វរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្ដេចអគ្គមហាពញាចក្រី កិត្តិព្រឹន្ធបណ្ឌិត និង សម្តេច ធឬវិសុទ្ធវង្សា សៅ ទី ហេងសំរិន ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានសមប្រកបនូវសុខភាពល្អបរិបូរណ៏ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីដឹកនាំ និងអភិវឌ្ឍមាតុភូមិកម្ពុជា ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមបម្រើជាតិ ប្រជាជនកម្ពុជា និងដឹកនាំស្ថាប័នរដ្ឋសភា ឱ្យកាន់តែរីកចម្រើនឈានឆ្ពោះទៅរកភាពសំបូរសប្បាយ ជានិច្ចនិរន្តរ៍។
សូម សម្តេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក កម្ពុជា មេត្តាទទួលនូវភក្ដីភាពដ៏ស្មោះស្ម័គ្រ និងអភិវឌ្ឍនកិច្ចដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំទាំងអស់គ្នា៕
ដោយ, សិលា