ភ្នំពេញ, ធនាគារ ABA សាខាបាក់ទូក ផ្លូវឆេកូស្លូវ៉ាគី កែងផ្លូវ១៣៤ សង្កាត់វាល់វង់ ខណ្ឌ7មករា (អគារ ឌីឡាណូ) មានអ្នកជំងឺកូវីដ១៩ បានចូលទៅប្រើប្រាស់សេវា នៅខាងក្នុងនៃទីតាងខាងលើនេះ ទាំងជាន់ក្រោម និងជាន់លើ។ បើយោងតាមការបញ្ជាក់ពីអង្គភាព អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២១នេះ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩🙏 សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ ពេលទៅទទួលសេវានៅធនាគារ និង 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ ធនាគារ ABA សាខាបាក់ទូក ផ្លូវឆេកូស្លូវ៉ាគី កែងផ្លូវ១៣៤ សង្កាត់វាល់វង់ ខណ្ឌ7មករា (អគារ ឌឌីឡាណូ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ចន្លោះម៉ោង ៨៖១៥ ដល់ម៉ោង ៩៖០០ ព្រឹក ។
មូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានចូលទៅប្រើប្រាស់សេវា នៅខាងក្នុងនៃទីតាងខាងលើនេះ ទាំងជាន់ក្រោម និងជាន់លើ។ អ្នកប៉ះពាល់ផ្ទាល់ជាមួយ អ្នកជំងឺកូវីដ១៩ មានចំនួន ៣ នាក់ និងមិនទាន់បានទៅយកសំណាកនៅឡើយនោះទេ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕
ដោយ, សិលា