ភ្នំពេញ, នៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ធំ សូមជម្រាបជូនដំណឹងដល់សាធារណជនជ្រាបថា យោងតាមលទ្ធផលនៃការ ធ្វើតេស្តរហ័ស(Rapid Test) នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ខេត្តកំពង់ធំបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន ១៤នាក់ ក្នុងនោះ ស្រុកតាំងគោក ១២នាក់ ស្រុកស្ទោង ០១នាក់ និងស្រុកប្រាសាទសំបូរ ០១នាក់ ដូចមានរាយ នាមខាងក្រោមតាមតារាង ៖
ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បន្ថែមទៀត រដ្ឋបាលខេត្តសូមអំពាវនាវដល់ អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ទំនាក់ទំនងទៅអាជ្ញាធរ ឬមណ្ឌលសុខភាព ដែលនៅកៀកបំផុតដើម្បីពិនិត្យសុខភាព និងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃឲ្យបានត្រឹមត្រូវ។
ជាមួយគ្នានេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំ របស់ក្រសួងសុខាភិបាល និងវិធានការ “៣ការពារ ៣កុំ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុម គ្រួសារ និងសហគមន៍ចៀសផុតពីជំងឺដ៏កាចសាហាវនេះ។
នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ នេះដែរ ដោយបានទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុម គ្រូពេទ្យ អ្នកជំងឺកូវីដ១៩ ចំនួន១១នាក់ ស្រី ០៨នាក់ បានជាសះស្បើយ និងត្រូវបានអនុញ្ញាត ដោយត្រូវបន្តធ្វើចត្តាឡីស័កដោយខ្លួនឯងរយៈពេល១៤ថ្ងៃ។ ឲ្យចេញទៅផ្ទះ។
គិតមកដល់ថ្ងៃនេះ ខេត្តកំពង់ធំបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ១៨៨នាក់ សី្រ ៩៥នាក់ ក្នុងនោះបានជាសះស្បើយចំនួន ៦៨នាក់ ស្រី ៣៤នាក់។ អ្នកជំងឺដែលនៅសល់ចំនួន ១២០នាក់ ស្រី ៦១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក មន្ទីរពេទ្យបង្អែកស្ទោង
មណ្ឌលវិទ្យាល័យ ជា ស៊ីម ប្រឡាយ និងមណ្ឌលវិទ្យាល័យ ហ៊ុន សែន បល្ល័ង្ក។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាប និងចូលរួមសហការអនុវត្ត ឲ្យមានប្រសិទ្ធភាពខ្ពស់៕
ដោយ, សិលា