រដ្ឋបាលខេត្តត្បូងឃ្មុំ៖ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៤នាក់ថ្មីបន្ថែមទៀត មកពីប្រទេសថៃ ២នាក់​

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ៖ បើតាមសេចក្តីប្រកាសព័ត៌មានរដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ​ ស្តីពីការរកឃើញវិជ្ជមានជំងឺកូវីដ១៩ថ្មី ចំនួន០៤នាក់ក្នុងនោះ៖ មកពីប្រទេសថៃ ចំនួន២នាក់ នៅស្រុកមេមត់,​ ចំណែក​​ ២នាក់ទៀត​ នៅស្រុកត្បូងឃ្មុំម្នាក់ និងក្រុងសួងម្នាក់។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរដ្ឋបាលខេត្តត្បូងឃ្មុំ ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយផ្ទាល់ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩ ទាំង០៤នាក់ខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។

ដោយឡែក​ប្រសិនបើបងប្អូនប្រជាពលរដ្ឋ មានរោគសញ្ញា ផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពងករ ថប់ដង្ហើម ឬរោគ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែងដែលបងប្អូនស្នាក់នៅ និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ៖ ០១២ ៩៨៣ ៦៣៩ /០៩៧ ៦៨៧ ៧៧៣៧/ ០១២ ៩៦៨ ៤៣២ និង០៩៧ ៩៧៩ ៩៨៩៨។

ជាមួយគ្នានេះ​ រដ្ឋបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់នូវវិធានការរបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំនានារបស់ក្រសួងសុខភិបាល ពិសេសការអនុវត្តវិធានការ «ការពារ ៣កុំ» ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» នេះ ក្នុងក្រុមគ្រួសារ និងសហគមន៍របស់យើងជៀសផុតពីជំងឺដ៏កាចសាហាវនេះ៕ដោយ​៖សហការី​

សូមអានព័ត៍មានលម្អិតនៅក្នុង​សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តត្បូងឃ្មុំ​ មានដូចខាងក្រោម​៖

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print