អារ៉ូម៉ា ប៊ីយូធី & ស្ប៉ា ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៦ ​ផ្លូវលេខ ​៥៦៦ ​សង្កាត់បឹងកក់២ ខណ្ឌទួលគោក មានអ្នកជំងឺកូវីដ១៩​​ បានទៅទទួលសេវាកក់សក់ នៅទីតាំងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ, នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា , ហាងសេវាអារ៉ូម៉ា ប៊ីយូធី & ស្ប៉ា ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៦ ​ផ្លូវលេខ ​៥៦៦ ​សង្កាត់បឹងកក់២ ខណ្ឌទួលគោក មានអ្នកជំងឺកូវីដ១៩​​ បានទៅទទួលសេវាកក់សក់ នៅទីតាំងខាងលើនេះ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩🙏 សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ នៅពេលចេញក្រៅ និង 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែល​បានទៅប្រើសេវានៅ អារ៉ូម៉ា ប៊ីយូធី & ស្ប៉ា ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៦ ​ផ្លូវលេខ ​៥៦៦ ​សង្កាត់បឹងកក់២ ខណ្ឌទួលគោក ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។
​ មូលហេតុ៖ អ្នកជំងឺកូវីដ១៩​​ បានទៅទទួលសេវាកក់សក់ នៅទីតាំងខាងលើនេះ។ អ្នកប៉ះពាល់ផ្ទាល់ និងប្រយោល នៅមិនទាន់បានទៅយកសំណាក។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩,ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ឲ្យដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print