ស្ងាត់ៗ នាំគ្នាយកអាងទឹក របស់រាជរដ្ឋាភិបាលទៅលក់ !

ចែករំលែក៖

ខេត្តកំពង់ធំៈ​ អាងទឹក ចុងសារ៉ាយ ឬហៅថា អាងទឹក ច្រកសណ្តាយ ស្ថិតនៅក្នុងភូមិរពាក់ពេន ឃុំទ្រា ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានទំហំ ១.០០០ ម៉ែត្រ x ១.០០០ ម៉ែត្រ ដែលក្រសួងធនធានទឹក និងឧតុនិយម បានកសាងឡើងកាលពីឆ្នាំ ២០០៥ ក្រោមការឧបត្ថម្ភថវិកាពីអង្កការ IFAD ( International Fund for Agricultural Development) ត្រូវបានមនុស្សមួយក្រុមលួចយកទៅលក់ រហូតកើតជាជម្លោះ ប្តឹងផ្តល់គ្នាដល់តុលាការ ។

ក្រសួងធនធានទឹក និងឧតុនិយម សូមបញ្ជាក់ជូនថា អាងទឹកខាងលើ ជាសម្បត្តិសាធារណៈរបស់រដ្ឋ មានការកត់ត្រាក្នុងបញ្ជីសារពើភ័ណ្ឌរបស់ក្រសួង ។ អាងទឹកនេះ កសាងឡើង ដើម្បីផ្គត់ផ្គង់ទឹកដល់ស្រែកសិករនៅតំបន់នោះ ប្រមាណ ៣៥០ ហិកតា ព្រមទាំងបានបង្កើតជាសហគមន៍កសិករប្រើប្រាស់ទឹកអាងនេះរួចរាល់ហើយផងដែរ ។ គ្មានជនណាម្នាក់ មានសិទ្ធិលក់ដូរទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋឡើយ !។ សុខ​ ខេមរា

...

image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print