មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ចុះត្រួតពិនិត្យតាមចំណុចស្នាក់នៅបណ្តោះឣាសន្ន កម្លាំងជួរមុខ ភូមិសាស្រ្តស្រុកម៉ាឡៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ÷ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ រួមជាមួយលោកវរសេនីយ៍ទោ យូ សុគន្ធភក្តី មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៣ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំង និងត្រួតពិនិត្យការហូបចុក កន្លែងស្នាក់នៅបណ្តោះឣាសន្ន ក្រោយពីផ្លាស់ប្តូរពីកៅស៊ូតង់ទៅជាស័ង្កសី ដែលជាអំណោយរបស់ ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ភូមិសាស្រ្តស្រុកម៉ាឡៃ។

លោកមេបញ្ជាការកងពល ក៏បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងវិធានការបង្ការ ការពារ និង​ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដល់កងកម្លាំងដែលកំពុងឈរជើង សហការជាមួយកម្លាំងចម្រុះ តាមបន្ទាត់ព្រំដែនខ្មែរ-ថៃ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ដោយត្រូវបន្តយកចិត្តទុកដាក់ល្បាតត្រួតពិនិត្យ ទប់ស្កាត់ឲ្យខានតែបានចំពោះការលួចឆ្លងដែនចូលគេចវេះពីការធ្វើចត្តាឡីស័ក និងរកឲ្យឃើញមេខ្យល់នាំពលករទាំងឆ្លងចេញ-ចូល។

សូមបញ្ជាក់ថា រយ:ពេលប៉ុន្មានថ្ងៃនេះ កងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ បានឃាត់ខ្លួនមេខ្យល់លួចនាំពលករ ចេញទៅធ្វើការនៅប្រទេសថៃបានចំនួន៤នាក់ បញ្ជូនអោយសមត្ថកិច្ចជំនាញដើម្បីចាត់ការតាមផ្លូវច្បាប់៕

...

ដោយ៖  សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print