ខេត្តស្វាយរៀង ៖ នៅរោងចក្រតម្លើងកង់ អេ អេន ជេខេមបូឌា (A and J) តំបន់សេដ្ឋកិច្ចពិសេស តាយ សេង ក្រុងបាវិត ខេត្តស្វាយរៀង បានផ្ទុះការឆ្លងរីករាលដាលកូវីដ១៩ ហើយអាជ្ញាធរសម្រេចធ្វើតេស្តកម្មករ ប្រមាណជិត១ពាន់នាក់ ក្នុងនោះរកឃើញជំហានដំបូងជិត៦០នាក់ ស្រាប់តែក្រុមកម្មករ កម្មការិនី នាំគ្នាសម្រុករត់ចេញពីកន្លែងយកសំណាក ដោយភ័យខ្លាចខ្លួនកើតជំងឺកូវីដ១៩។
ការនាំគ្នាសម្រុកចេញនេះគឺជាទង្វើមិនត្រឹមត្រូវទាល់តែសោះ ដោយពួកគាត់មិនព្រមសហការជាមួយអាជ្ញាធរ និងមន្ដ្រីសុខាភិបាល ដើម្បីយកសំណាកយកជំងឺកូវីដ១៩ ទៅវិញ។ សកម្មភាពនេះក៏ផ្ទុយពីច្បាប់ផងដែរ ក្នុងករណីពួកគេមិនព្រមសហការអាជ្ញាធរ និងសមត្ថកិច្ច នឹងប្រើប្រាស់វិធានការច្បាប់ជាធរមាន។
#រដ្ឋបាលខេត្តស្វាយរៀង សូមអំពាវនាវដល់បងប្អូនកម្មករ កម្មការិនី ប្រជាពលរដ្ឋ អ្នកបើកបររថយន្តដឹកកម្មករ ទាំងអស់ជ្រាបថា វេលាម៉ោង ៣:៥០នាទី នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ កម្មករ-កម្មការិនី រោងចក្រតម្លើងទោចក្រយាន អេ អេន ជេ (ខេមបូឌា) នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយ សេង ១ ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដែលបានត្រលប់ទៅលំនៅដ្ឋានវិញនាល្ងាចនេះ សូមធ្វើចត្តាឡីស័កតាមដានសុខភាពរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជូន។
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩ (#COVID-19) ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។
📅 សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។ សូមអរគុណ!
នៅយប់ថ្ងៃដដែលនេះ អភិបាលខេត្តស្វាយរៀង បដិសេធថា រូបភាពវីដេអូដែលបង្ហាញពីសកម្មភាពកម្មកររត់ចេញពីរោងចក្រដោយខ្លាចកូវីដ គឺ មិនមែនជាការពិត, រូបភាពនេះ គឺអ្នកនាំគ្នារត់នៅរោងចក្រផ្សេងទេ ,
https://youtu.be/voHB_CQV3Jg