ឃាត់ខ្លួន​បុរស​ម្នាក់​ពី​បទ​ រំលោភ​សេពសន្ថវៈ​តាមដីកា​តុលាការ

ចែករំលែក៖

ខេត្ត​បាត់ដំបង​ ៖​ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក​ បាន​ចុះ​អនុវត្ត​ដីកា​បង្គាប់ចាប់ខ្លួន​របស់​សាលាដំបូង​ខេត្តបាត់ដំបងលេខ​ ២៥៧​ ត​.​ព្រ​ ចុះ​ថ្ងៃ​ទី​០៥​ ខែឧសភា​ ឆ្នាំ​២០២១​ របស់លោក ជា​ វណ្ណៈ​ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តបាត់ដំបង​ ។​

ការអនុវត្តដីការបស់តុលាការនេះប្រព្រឹត្តទៅកាលពីថ្ងៃ​ទី​២៦​ ខែឧសភា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​០៧​ព្រឹក នៅ​ចំណុច​ក្រុម​ទី​០៧​ ភូមិ​ទួល​ជ្រៃ​ ឃុំ​បារាំង​ធ្លាក់​ ស្រុក​ភ្នំព្រឹក​ ខេត្តបាត់ដំបង​។
​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរសនេះឈ្មោះ​ វង់​ ធឿ​ន​ (​ហៅ​ ថន​)​ អាយុ​ ៤៥​ឆ្នាំ​ រស់នៅ​ភូមិ​ទួល​ជ្រៃ​ ឃុំ​បារាំង​ធ្លាក់​ ស្រុក​ភ្នំព្រឹក​ ខេត្តបាត់ដំបង​ ពី​បទ​រំលោភ​សេពសន្ថវៈ​ ប្រព្រឹត្តនៅ​ចំណុច​ភូមិ​ទួល​ជ្រៃ​ ឃុំ​បារាំង​ធ្លាក់​ ស្រុក​ភ្នំព្រឹក​ ខេត្តបាត់ដំបង​ កាលពី​ថ្ងៃ​ទី​០២​ ខែសីហា​ ឆ្នាំ​២០១៩​ កន្លងទៅ។​

​បច្ចុប្បន្ន​ កម្លាំង​នគរបាល​ជំនាញ​បាន​បញ្ជូន​ជន​ត្រូវ​ចោទ​រូបនេះទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​ ៕

...


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print