ភ្នំពេញ, សូមកុំប្រហែសឲ្យសោះ! ប្ដីប្រពន្ធ និងកូនអាយុ ២ខួប ឆ្លងមេរោគ កូវីដ១៩! ខណៈស្ត្រីមេផ្ទះម្នាក់ នៅផ្ទះមើលថែកូនអាយុ ២ខួប មានប្ដី ជាអ្នកធ្វើការ ខាងផ្នែកដឹកជញ្ចូន នៅហាងហ្គាសទាន់សម័យ។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពី អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19 នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19 បានបន្តថា, គាត់ តែងតែទៅទិញគ្រឿងទេស ដែលលក់នៅទល់មុខផ្ទះ ហើយបាននិយាយគ្នាលេងបន្តិច ពេលទៅទិញកាលពីថ្ងៃទី ២១ ខែឧសភា។
ស្រាប់តែនៅថ្ងៃទី ២២ ខែឧសភា អ្នកលក់នោះ បានទៅធ្វើតេស្តរកឃើញ វិជ្ជមាន មេរោគកូវីដ១៩។ ស្ត្រីនោះក៏បាន សម្រេចចិត្តទៅធ្វើតេស្ដ នៅថ្ងៃបន្ទាប់ ដោយសារមានអាការៈក្អក ហើយទទួលបានលទ្ធផលវិជ្ជមាន។ ប្ដីនិងកូន របស់គាត់ ក៏រកឃើញ វិជ្ជមាន ជាបន្តបន្ទាប់។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19 🙏 សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា និង 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ ឬទទួលអីវ៉ាន់ ឬហឬហ្គាសពី ហាងហ្គាសទាន់សម័យ មានទីតាំងស្ថិតនៅផ្ទះលេខ A1Eo ផ្លូវលេខ ២១៧ សង្កាត់ផ្សារថ្មី២ ខខណ្ឌដូនពេញ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។
មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ ជាបុគ្គលិកខាងផ្នែកដឹកជញ្ជូន ធ្វើការនៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19, សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕
ដោយ, សិលា