ប្រធានាធិបតីអាល់ អាសាដទទួលបានការបោះឆ្នោតគាំទ្រដល់ទៅ៩៥,១% បន្តដឹកនាំស៊ីរី៧ឆ្នាំទៀត

ចែករំលែក៖

ប្រធានរដ្ឋសភាស៊ីរី លោក Hammouda Youssef Sabbagh បានប្រកាសនៅថ្ងៃទី ២៧ខែឧសភាថា ប្រធានាធិបតីស៊ីរីលោក Bashar Al Assad ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតអាណត្តិទី៤ជាបន្តទៀត ក្រោយទទួលបានសន្លឹកឆ្នោតគាំទ្រ ដល់ទៅ ៩៥,១% ។
លោក Sabbagh បានបញ្ជាក់ថា ប្រធានាធិបតីអាល់ អាសាដ នឹងបន្តដឹកនាំស៊ីរី៧ឆ្នាំទៀតក្រោយពីលោកទទួលបានសន្លឹកឆ្នោតគាំទ្ររហូតដល់១៤.២៣៩.១៤០សន្លឹក ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មាន។ នៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៤ ប្រធានាធិបតីអាល់ អាសាដ ទទួលបានការគាំទ្រចំនួន ៨៨,៧% ។
ប្រធានរដ្ឋសភាស៊ីរី បានឱ្យដឹងទៀតថា ចំនួនពលរដ្ឋទៅបោះឆ្នោត មាន៧៨% ហើយបេក្ខភាពពីររូបផ្សេងទៀតគឺអតីតរដ្ឋមន្ត្រី ការបរទេស Abdahhlah Salloum Abdallah ទទួលបាន ១,៥% និងបេក្ខភាព លោក Mahmud Merhi ទទួលបានការគាំទ្រ ៣,៣ភាគរយ។
លោក Merhi បានបញ្ជាក់ទៀតថា ជ័យជម្នះរបស់លោក អាល់ អាសាដ គឺជាជ័យជម្នះធម្មជាតិ ទទួលបានការគាំទ្រខ្ពស់ពីពលរដ្ឋចាប់តំាងពីឆ្នាំ២០០០មក។ ចំពោះជ័យជម្នះខាងលើ ប្រធានាធិបតី អាសាដ បានប្រកាសថា សូមអរគុណដល់ពលរដ្ឋស៊ីរីដែលមានការយល់ដឹងហើយនាំគ្នាទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតី៕

...

រូបភាព៖ AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print