កីឡាករ Jamie Murray រិះគន់ការកាត់ប្រាក់រង្វាន់ និងបង្គន់អនាម័យក្នុងសណ្ឋាគារនៃកម្មវិធី French Open

ចែករំលែក៖

កីឡាករវាយតឺន្នីសសញ្ជាតិអង់គ្លេស Jamie Murray បានរិះគន់យ៉ាងខ្លាំងចំពោះអ្នករៀបចំកម្មវិធី French Open ជុំវិញការកាត់ប្រាក់រង្វាន់ និងលក្ខខណ្ឌមួយចំនួនសម្រាប់កីឡាករដែលស្នាក់នៅត្រៀមប្រកួតព្រឹត្តិការណ៍នេះ

កីឡាករវាយតឺន្នីសសញ្ជាតិអង់គ្លេស Jamie Murray បាននិយាយថាកំពូលនៃការផ្លាស់ប្តូរកាលបរិច្ឆេទព្រឹត្តិការណ៍នេះគឺមានដល់ទៅពីរដងដើម្បីឱ្យសមនឹងកីឡាករផ្សេង កីឡាករភាគច្រើនបាននិយាយថាចិត្តគំនិតដោយកាត់បន្ថយប្រាក់រង្វាន់ទ្វេដងមានរហូតដល់២៣ភាគរយ។ចំណែកសណ្ឋាគារផ្លូវការសម្រាប់កីឡាករស្នាក់នៅគឺបញ្ហាបង្គន់អនាម័យែ

កីឡាករ Murray មានវ័យ៣៥ឆ្នាំត្រៀមប្រកួតជាគូជាមួយកីឡាករសញ្ជាតិប្រេស៊ីល Bruno Soares ក្នុងកម្មវិធី French Open ដែលនឹងចាប់ផ្តើមនៅថ្ងៃអាទិត្យនេះ។ ការប្រកួត French Open ត្រូវបានជំរុញ ឲ្យវិលត្រឡប់មកវិញមួយសប្តាហ៍ដោយអ្នករៀបចំការប្រកួតបាននិយាយថាការរៀបចំធ្វើដូច្នេះដើម្បីអាចទទួលបាននូវចំនួនកីឡាករ និងអ្នកគាំទ្រដ៏ច្រើនកុះករ។

ព្រឹត្តិការណ៍ French Open កាលពីឆ្នាំមុនត្រូវបានផ្លាស់ប្តូរពីខែឧសភាដល់ខែកញ្ញាដោយសារតែជំងឺរាតត្បាតកូវីដ១៩ ឆ្លងរាលដាលដែលជាការសម្រេចចិត្តជាឯកតោភាគីដែលបណ្តាលឱ្យមានការរិះគន់ក្នុងនោះមានកីឡាជាមួយ Murray ម្នាក់ក្នុងចំណោមអ្នករិះគន់ទាំងនោះ

ប្រាក់រង្វាន់សរុបក្នុងកម្មវិធី French Open ឆ្នាំនេះគឺទាបជាងឆ្នាំមុន១០ភាគរយ ដោយប្រាក់រង្វាន់កើនឡើងទ្វេដង២៣ភាគរយ។ ប៉ុន្តែប្រាក់រង្វាន់ឯកត្តជនមួយចំនួននៅការប្រកួតជុំដំបូងមិនមានការផ្លាស់ប្តូរទេ។

អតីតកីឡាករលេខរបស់អង់គ្លេស Greg Rusedski បាននិយាយថា “ការថយចុះនេះគ្រាន់តែជាទ្រឹស្តីនៃការផ្គត់ផ្គង់ និងតំរូវការប៉ុណ្ណោះ នៅពេលដែលយើងដឹងថាសហព័ន្ធកីឡាវាយតឺន្នីសបារាំងបានបាត់បង់រាប់លានដុល្លារកាលពីឆ្នាំទៅសម្រាប់ព្រឹត្តិការណ៍នេះ ហើយនឹងបាត់បង់អ្នកចូលរួមរាប់លាននាក់ម្តងទៀតដោយសារជំងឺរាតត្បាតនេះ

កីឡាករ Greg Rusedski បានសរសេរលើបណ្តាញសង្គមថា ប្រសិនបើកីឡាករភាគច្រើនអាចបង្ហាញបានថាកិច្ចព្រមព្រៀងសម្រាប់ការផ្សាយផ្ទាល់តាមទូរទស្សន៍អ្នកឧបត្ថម្ភ និងអ្នកគាំទ្រមានកំណត់ដែលអាចទទួលបានរង្វាន់ទ្វេដង នោះយើងនឹងមានកម្លាំងចិត្ត ។ ជាក់ស្តែងអ្នករៀបចំកម្មវិធីត្រូវតែគិតអំពីរឿងនេះទាក់ទងនឹងការចែកចាយប្រាក់រង្វាន់នេះ”

នៅពេលប្រកាសពីមូលនិធិរង្វាន់របស់ពួកគេនៅឆ្នាំនេះ សហព័ន្ធកីឡាវាយតឺន្នីសបារាំងបានបកស្រាយថា ការប្រកួតដណ្តើមពានរង្វាន់ Grand Slam តែមួយគត់ដែលត្រូវបានរងផលប៉ះពាល់ដោយវិបត្តិសុខភាពសម្រាប់ការដំណើរការឆ្នាំនេះ

ទោះបីយ៉ាងណាលោក Roland Garros ប្រធានសហព័ន្ធកីឡាវាយតឺន្នីសបារាំងបានអះអាងថា ប្រាក់រង្វាន់ឆ្នាំនេះគឺប្រហាក់ប្រហែលនឹងប្រាក់រង្វាន់ឆ្នាំ២០២០។ ជាមួយគ្នានេះនឹងបន្តជួយដល់កីឡាករទាំង ដែលរងគ្រោះដោយសារវិបត្តិសុខភាពរួមមានអ្នកចាញ់នៅជុំទី១ និងទី២ និងកីឡាករដែលចូលរួមប្រកួតដំបូងផងដែរ” ៕ដោយ៖ ភារៈ

...

  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print