Haaland ទទួលបានកីឡាករឆ្នើមប្រចាំរដូវកាលនៅអាឡឺម៉ង់ បើទោះបី Lewandowski រកបានរហូតដល់៤១គ្រាប់ក៏ដោយ

ចែករំលែក៖

ទោះបីរកគ្រាប់បាល់បាន៤១គ្រាប់ក៏ដោយក៏ខ្សែប្រយុទ្ធក្លិប Bayern Munich កីឡាករ Lewandowski បានចាញ់ខ្សែប្រយុទ្ធ Erling Haaland ក្នុងនាមជាកីឡាករឆ្នើមប្រចាំរដូវកាល Bundesliga ២០២០-២០២១។

កីឡាករសញ្ជាតិប៉ូឡូញពាក់លេខ៩ Lewandowski បានឈ្នះពានរង្វាន់ស្បែកជើងមាស ជាមួយក្រុម Bayern Munich និងបំបែកកំណត់ត្រារបស់កីឡាករ Gerd Muller សម្រាប់ចំនួនគ្រាប់បាល់ដែលរកបានក្នុងមួយរដូវកាលដែលបានឈរជើងតាំងពីឆ្នាំ១៩៧១-១៩៧២ ប៉ុន្តែគ្រាប់បាល់៤១គ្រាប់របស់កីឡាកររូបនេះគឺជាការបង្ហាញខ្លួន២៩ដង ។

ផ្ទុយទៅវិញខ្សែប្រយុទ្ធ Erling Haaland របស់ក្លិប Borussia Dortmund បានឈ្នះពានរង្វាន់កីឡាករឆ្នើមបើទោះបីរូបគេរកបានគ្រាប់បាល់ចំនួន២៧គ្រាប់ ក្នុង២៨ប្រកួតក៏ដោយ។

កីឡាករសញ្ជាតិន័រវែសរូបនេះបានសរសេរលើបណ្តាញសង្គមថា “កិត្តិយសដែលត្រូវបានប្រគល់ពានរង្វាន់កីឡាករឆ្នើមប្រចាំរដូវកាល Bundesliga។ សមិទ្ធផលមួយមិនត្រឹមតែសម្រាប់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែក្រុមគ្រួសារក្លិប Borussia Dortmund ទាំងមូល ដែលយើងបានឈ្នះពានរង្វាន់នេះជាមួយគ្នា”។

ខ្សែប្រយុទ្ធ Erling Haaland ទទួលបានសំឡេងគាំទ្រ៥០ភាគរយដោយទទួលបានរង្វាន់លើស កីឡាករ Lewandowski ដែលធ្លាប់បានឈ្នះកាលពីឆ្នាំ២០១៩-២០២០ ៕ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print