ខេត្តរតនគិរី៖ ទីតាំងសន្និធិរោងសិប្បកម្មគ្មានលិខិតអនុញ្ញាត្តត្រូវបានកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបានលុង សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស និងជំនាញផ្នែករដ្ឋបាលព្រៃឈើបានលុងចុះបង្ក្រាបចាត់ការតាមច្បាប់ព្រៃឈើ។
ការចុះបង្ក្រាបនោះដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តនៅវេលាម៉ោង១៤:០០នាទីថ្ងៃទី២៦ខែឧសភាឆ្នាំ២០២១
ដែលមានទីតាំងស្ថិតនៅមុខសាលាបឋមសិក្សាឡាបានសៀកក្នុងភូមិអូរកន្តិលសង្កាត់ បឹងកន្សែងក្រុងបានលុងខេត្តរតនគិរី។
កម្លាំងចុះបង្ក្រាបនោះបានចាប់យកឈើអារប្រភេទសុក្រមសរុបចំនួន ២,៧៧១ម៉ែត្រត្រីគុណ។
ក្រោយបង្ក្រាបសមត្ថកិច្ចបានធ្វើកណត់ហេតុចាត់ការបន្តតាមនីតិវិធី៕
...